ពលរដ្ឋជិត ២០នាក់ នៅស្រុកបាទី ពុលនំបញ្ចុក រាគ ក្អួតផ្អើលពេញភូមិ…

34

តាកែវ ៖ កាលពីវេលាម៉ោង ៩ៈ៣០ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ មានករណីពលរដ្ឋ ពុលនំបញ្ជុក បណ្ដាលឲ្យ​ក្អួតចង្អោរ ចំនួន ១៨នាក់ ស្ថិតនៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតកែវ ។
ជនរងគ្រោះសរុបមានចំនួន១៨នាក់ ក្មេង៦នាក់ ក្រោយកើតហេតុ អាជ្ញាធរបានចាត់បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបាទី ដើម្បីធ្វើជួយសង្រ្គោះភ្លាមៗ ប៉ុន្តែមិនបណ្ដាលឱ្យនរណាម្នាក់មានគ្រោះថ្នាក់ដល់​អាយុជីវិតឡើយ»។
មូលហេតុនៃការពុលនំបញ្ចុកនេះ គឺបណ្ដាលមកពី​ពួកគាត់​ហូបនំបញ្ចុក មីងម្នាក់ដែលគាត់តែងតែរែកលក់ តាមផ្លូវស្ថិតនៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ជារៀងរាល់ថ្ងៃ ប៉ុន្តែចំពោះមូលហេតុច្បាស់លាស់នៃការពុលនេះ គឺមិនទាន់​កំណត់បាននៅឡើយទេ»៕

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily