តូចចិត្តខ្ចីលុយប្រពន្ឋ១០ដុល្លារមិនបាន ធ្វើអត្តឃាតចងករសំលាប់ខ្លួន

47

សៀមរាប: បុរសជាប្តីខ្ចីលុយប្រពន្ធ១០ដុល្លារខណ: ប្រពន្ធឆ្លើយថា មិនមានទេ ដោយប្រពន្ធប្រាប់ថា ឲ្យយកទូរស័ព្ទទៅបញ្ចាំទៅ តែលោកប្តីមិនទៅ ដេកលេងទូរស័ព្ទរហូតប្រពន្ធដេកលក់ លុះព្រឹកឡើងប្រពន្ធភ្ញាក់ម៉ោង៦និង០០នាទីព្រឹក ស្រាប់តែឃើញប្តីចងកធ្វេីអត្តឃាតខណ:នោះប្រពន្ធបានស្រែកឆោឡោឲ្យសមត្ថកិច្ចចុះពិនិត្យ។

តាមមន្ត្រីនៃអធិការនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ដោយមានការចូលរួមសហការណ៍ជាមួយការិយាល័យជំនាញបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះពិនិត្យកន្លែងកើតហេតុ លើ ករណី មនុស្សស្លាប់ដោយចងកសម្លាប់ខ្លួនដែលធ្វើឲ្យភ្ញាក់ផ្អើលនៅម៉ោង ៦ព្រឹកថ្ងៃអាទិត្យថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅលើផ្ទះជាន់ ទី២នឹងជាកន្លែង ហាលខោអាវ ក្រុមទី៨ ភូមិវត្ត ដំណាក់ សង្កាត់សាលាកម្រើក ក្រុងខេត្តសៀមរាប។

សពជនរងគ្រោះ មានឈ្មោះ ឃួន ផុស ភេទប្រុស អាយុ ២៤ ឆ្នាំ ជាតិខ្មែរ មានស្រុកកំណេីតនៅភូមិ នគរភាស ឃុំ នគរភាស ស្រុកអង្គរជុំ ខេត្ត សៀមរាប មានមុខរបរ កម្មករជាងចម្លាក់ឆ្លាក់រូប។ក្រោយពិនិត្យសពលើខ្លួនសពយើងឃើញថាផ្នែកក្បាល ពុំមានស្លាកស្នាមទេផ្នែកកមានស្នាមរឹតកប្រវែង ២៥សង់ទីម៉ែត្រ ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីឡើយ ផ្នែកអវយវះ ពុំមានស្លាកស្នាមអ្វីទេ។សមត្ថកិច្ចជំនាញថា សាកសពពិតជាស្លាប់ដោយសារចងកធ្វេីអត្តឃាតពិតប្រាកដមែន។

តាមការសាកសួរពីប្រពន្ធឈ្មោះ សន ពុធសា បានឲ្យដឹងថា ប្តីបានឈ្លោះគ្នាជាមួយប្រពន្ធបន្តិចបន្តួចនៅម៉ោង១៩និង០០នាទី ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៩ រឿងខ្ទីលុយ១០ដុល្លា តែប្រពន្ធមិនមានហើយក៏ខឹង ប្រពន្ធបានឲ្យយកទូរស័ព្ទទៅបញ្ចាំតែប្តីមិនព្រម ប្តីរបស់គេបានដេកលេងទូរស័ព្ទនៅក្នុងបន្ទប់ជាមួយប្រពន្ធរហូតដល់ម៉ោង៣និង៣០នាទីជិតភ្លឺចូលថ្ងៃទី២៧វតុលា ២០១៩ ប្រពន្ធក៏បានដេកលក់ទៅ រហូតដល់ម៉ោង៦និង០០នាទីព្រឹក បានភ្ញាក់ពីដេកមិនឃើញប្តីនៅក្នុងបន្ទប់ទេ ពេលនោះ ប្រពន្ធក៏បានដើរឡើងទៅជាន់លើក៏ស្រាប់តែឃើញប្តីចងកស្លាប់បាត់ទៅហើយ ហេីយក៏បានប្រាប់ម្ចាស់ផ្ទះឲ្យជួយហៅប៉ូលិសមកពិនិត្យ។

បច្ចប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕