ស្ត្រី២នាក់បានចូលទៅកម្សាន្តក្នុង បារខេនឌី តែត្រូវអ្នកគ្រប់គ្រង និងបុគ្គលិកដេញចេញហើយ…

6

ភ្នំពេញ៖ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ស្ត្រី២នាក់ មានឈ្មោះ លីណាឆេង និង ឈ្មោះ
មាំស្រីអូន បានចូលទៅកម្សាន្តក្នុង បារខេនឌី ស្ថិតនៅផ្លូវ ១៣៦ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ស្រាប់តែត្រូវអ្នកគ្រប់គ្រងបណ្តេញចេញពីក្នុងបារនោះ ដោយនិយាយប្រាប់ថា បារនេះទទួលតែភ្ញៀវបរទេសទេ មិនទទួលជនជាតិខ្មែរទេ រួចក៏កើតជម្លោះព្រួតគ្នាវ៉ៃដំ ឲ្យរងរបួសតែម្តង។

ហើយមកដល់ពេលនេះនៅមិនទាន់អាចសុំការបំភ្លឺពីម្ចាស់ បារខេនឌី បាននៅឡើយទេ។

ក្រោយរងរបួសស្ត្រីទាំងពីរនាក់បានទៅដាក់ពាក្យបណ្តឹងជូន អធិការនគរបាលខណ្ឌដូនពេញរួចហើយ ពេលនេះកំពុងរង់ចាំមើលចំណាត់ការ និងលទ្ធផល៕

សូមទស្សនាវីដេអូវាយដំគ្នានៅខាងក្រោម៖

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily