រន្ធត់ណាស់!ស្លាប់តៃកុងរថយន្តក្រុងជនជាតិវៀតណាមម្នាក់កៀបជាប់ក្នុងកាប៊ីន និង២៥នាក់ទៀត របួសធ្ងន់ស្រាល

23

ខេត្តស្វាយរៀង៖ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ១ នៅចន្លោះគីឡូម៉ែត្រលេខ១២១-១២២ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

នគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ៤៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ 3B-3883 ពណ៌បៃតង បើកបរដោយឈ្មោះ ទ្រឿង ម៉ិញហ័រ ជនជាតិវៀតណាម អាយុ៤២ឆ្នាំ មានទីលំនៅភូមិភូហ្វា ឃុំភូថិន ស្រុកតាំប៊ិន ខេត្តវិនឡុង (ស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យខេត្ត) និងអ្នករួមដំណើរចំនួន ២៥នាក់។

សមត្ថកិច្ចបានបន្តថា ចំណែករថយន្តស្ទូច ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-7677 បើកបរដោយឈ្មោះ គង់ វន្ថា អាយុ២៨ឆ្នាំ មុខរបរបើកបរមានទីលំនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង (គ្មានរបួស)។ បច្ចុប្បន្ន មធ្យោបាយរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្ត រីឯសាកសពប្រគល់ជូនគ្រួសារសពធ្វើបុណ្យតាមប្រពៃណី និងអ្នករងរបួសស្រាលព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង៕

ប្រភព៖Heng Ly
កែសម្រួលដោយ៖ NCN Daily