ជួបគ្នាជានិស្ស័យបែកគ្នាជាការឈឺចាប់ នាយក្រិនបានបែកបាក់​ភរិយាជាលើកទី២ បន្សល់កូន៣នាក់…

42

ភ្នំពេញ ៖ តារាកំប្លែងមាឌល្អិតចិត្តមិនចុះចាញ់នាយក្រិន បានបង្ហាញនូវសំណេរ​ជាបន្តបន្ទាប់​លើ​គណនីហ្វេសប៊ុកខ្លួននូវពាក្យពេចន៍ប្លែកៗភ្ជាប់រូបភាពកូន ធ្វើឲ្យមហាជន​កើតនូវមន្ទិល​យ៉ាង​ក្រៃលែងពិសេសខ្លឹមសារហាក់​បង្ហាញពីភាពប្រេះឆាស្នេហ៍ធ្លាប់ក្បែរច្រើនឆ្នាំក្រោមហេតុផល​ក្បត់ផិតគ្នា​គ្រាដែល​ជីវិត​ដើរកាន់តែវែងឆ្ងាយ​ទៅហើយ។

យ៉ាងណាក្ដី​ពាក់ព័ន្ធ​ដំណឹង​ដ៏រសើប​ផ្អើល​អស់អ្នកគាំទ្រ និងអ្នកសិល្បៈនេះ អង្គភាព តារាញូស៍ ព្យាយាម​ទាក់ទងតាមលេខទូរស័ព្ទរបស់តារាប្រុស​ឈ្មោះដើម ទេស សុជុន ជាញឹកញាប់ដើម្បី​សុំការបំភ្លឺប៉ុន្តែគ្មានការឆ្លើយតបនោះឡើយ ប៉ុន្តែ​យោងតាមប្រភពពីសារព័ត៌មានក្នុងស្រុកមួយ​ក៏បាន​បង្ហើប​ឲ្យដឹង​យ៉ាងច្បាស់ការថា រូបនាយ​ពិតជាបាន​ចប់គ្នា​ជាមួយភរិយាពិតមែន ពោល​គឺ​ប្រមាណជាង​១ខែ​មកហើយ ចំណែកកូនតូចៗទាំង៣រូបត្រូវធ្លាក់មកលើរូបនាយ​ជាអ្នកមើលថែ​តែ​ម្នាក់ឯងប៉ុណ្ណោះ។

បន្ថែមលើនេះប្រភពខាងលើក៏បានបញ្ជាក់ទៀតថា ចំពោះហេតុផលឈានដល់​ផ្លូវបំបែកនេះ​គឺដូចអ្វី​ដែល​លោក​បានបង្ហោះយ៉ាងដូច្នោះ​ ដោយភរិយាដ៏ប្រពៃ​វ័យទើប២៥របស់នាយ ​ផិតក្បត់ បើទោះបី​ជានាយតាមទាន់​ច្រើនលើក​ច្រើនសារ និងឲ្យរូបនាងកែប្រែក៏ដោយ។ បច្ចុប្បន្ននេះ​នាយ​មានអាយុ៤០ឆ្នាំទៅហើយ ឯអនាគត​កូនៗទាំង៣នឹងពឹងលើ​របរបើក​ហាង​ស៊ុប​កន្ធាយនៅផ្លូវ ២០០​៤ នេះ និង​ការងារសិល្បៈ​ក៏នៅតែបន្ដផងដែរ។

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily