Hot News: មកដល់រសៀលនេះ កំណាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលាត្រូវបានជន់លិចហើយ

17

(ព្រះសីហនុ) កំលាំងអាវុធហត្ថមូលដ្ឋានស្រុកកំពង់សីលា និងកំលាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៤០២ បានឲ្យដឹងថា គិតត្រឹមវេលាម៉ោងជាង២រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រលេខ ១១៥ -១១៦ ក្នុង ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង។

តាមការឲ្យដឹងពីប្រភពអ្នករាយការណ៍ ដដែលឱ្យដឹងថា ចំពោះមុខលីវ៉ូទឹក កំពស់ ៥,៦០ម៉ែត្រ ស្ថានភាពទឹកចាប់ផ្ដើមហូរកាត់លើថ្នល់ជាតិ តិចៗ ហើយ បើពិនិត្យតាមស្ថានភាពទឹកអាចបន្តឡើងទៀត ព្រោះអាកាសធាតុមេឃកំពុងភ្លៀង សូមបញ្ជាក់បន្ថែមការធ្វើ ចរាចរណ៍ នៅជាធម្មតានៅឡើយនោះទេ ខណៈដែលទឹកស្ទឹងសំរោង ត្រង់ទីតាំងស្ពានស្ទឹងសំរោងនៅមិនទាន់ឡើងដល់ធ្នឹម ស្ពានទេ៕