សមត្ថកិច្ចឃាត់ខ្លួន អ្នកយាមអតីតទីស្នាក់ការ គណបក្សសង្រ្គោះជាតិចំនួន ១០នាក់

13

ភ្នំពេញ៖ មនុស្សចំនួន ១០នាក់ ជាអ្នកប្រចាំការយាមនៅអតីត ទីស្នាក់ការគណបក្សសង្រ្គោះជាតិ ត្រូវបានកងកម្លាំងសមត្ថកិច្ច ចុះឃាត់ខ្លួននៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី១៣ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះបើតាមការផ្សព្វផ្សាយ នៅក្នុងហ្វេសប៊ុករបស់លោក ហូរ វ៉ាន់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ។


អ្នកទាំង១០នាក់ នោះឈ្មោះដូចខាងក្រោម ៖
១៖ លោក ទឹម សៀវ រស់នៅភូមិកោះធំ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល
២៖ លោក ទឹម សុម៉េត
៣៖ លោក ថន ប៊ុនធឿន រស់នៅ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ពោធិសែនជ័យ
៤៖ លោក អ៊ុក ចន្តា ប្រចាំការនៅផ្ទះ សម រង្ស៉ី
៥៖ លោក ស្រង់ ឡាយ រស់នៅ អូបែកក្អម សង្កាត់ អូបែកក្អម ខណ្ឌ សែនសុខ។
៦៖ លោក ជួន សុផល រស់នៅផ្ទះលេខ៤អា ផ្លូវលេខ៣៦៦ ភូមិ៤ សង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
៧៖ លោក ហុក សំអាង រស់នៅភូមិបោះពួយ ឃុំឬស្សី ស្រុក លិច កំពុងត្រាច ខេត្តកំពត។
៨៖ លោក ណុក អូន រស់នៅផ្ទះលេខ១ ភូមិ២៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
៩៖ លោក ស៊ី តារា រស់នៅភូមិទំនប់ ស្រុកបាទី ខេត្តតាកែវ
១០៖ លោក សូ តារា មានលំនៅដ្ឋាន ជាអ្នកយាមផ្ទះ សម រង្ស៉ី ៕