មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ សរុបចំនួន ១០៣៧ ក្បាលដី នៅឃុំជើងគោ ស្រុកព្រៃនប់

6

ព្រះសីហនុ៖ នាថ្ងៃសុក្រ ៣ កើត ខែមិគសិរ  ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ខែវិច្ឆិកា ឆ្នាំ ២០១៩ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានរៀបចំពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) ភូមិ ត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សរុបចំនួន ១០៣៧ ក្បាលដី ក្រោមអធិបតីភាព លោក ពេញ សាយ តំណាង លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។ សមាសភាពចូលរួមមានតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមប្រមាណ ១៥០ នាក់ ៕