ទៀតហើយ!!! អាជ្ញាធរចុះបង្ក្រាបកន្លែងផលិតស្ករត្នោតក្លែងក្លាយ ចំនួន៤ទីតាំង នៅស្រុកបាទី

11

តាកែវ: កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះមន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ សហការជាមួយមន្ត្រីមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត លោកអភិបាលស្រុក និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងផលិតស្ករត្នោតក្លែងក្លាយចំនួន ៤ទីតាំង នៅឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការដកហូតទំនិញ និងសម្ភារ: មួយចំនួនយកមករក្សាទុកមានដូចជា៖
– ស្ករនៅក្នុងធុងស្ពេត្រូ ចំនួន ១០៩ធុង
– កាកស្ករអំពៅ ចំនួន ១៣៧ប៉ាវ
– ម៉ូទ័រ ចំនួន ១១គ្រឿង
– រថយន្តម៉ាក់សាំងយ៉ុន ចំនួន ២គ្រឿង
– រថយន្តកូរ៉េ ១តោន ចំនួន ១គ្រឿង
– ខ្ទះកូ ចំនួន ២០
– ជញ្ជីង ចំនួន ៤
– ធុងដែក ចំនួន ៤
បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត សម្ភារ:ទាំងនោះយកមករក្សាទុកនៅសាលាស្រុកបាទី ហើយគណ:កម្មាបានឯកភាពគ្នាធ្វើការដុតបំផ្លាញចោលទំនិញទាំង ២មុខ ដែលបានដកហូតពី ៤ទីតាំង ភ្លាមៗនៅក្នុងបរិវេណសាលាស្រុកបាទី៕