ជន​បង្ក​បើករថយន្ត​បុក​ប៉ូលិស​ចរាចរណ៍​ម្នាក់រងរបួសធ្ងន់ ត្រូវ​បងស្រី​នាំ​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច

9

ខេត្តកណ្ដាល ៖ ជន​បង្ក ជា​អ្នកបើកបរ​បុក​មន្ដ្រី​នគរបាល​ចរាចរណ៍​ម្នាក់ កំពុង​ឈរ​ការពារ​ក្បូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​ក្រុង​តា​ខ្មៅ បណ្តាល​អោយ​បាក់ជើង​ទាំង​២​នោះ ត្រូវ​បាន​បងស្រី​បង្កើត នាំ​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា​នេះ ដើម្បី​ទទួលទោស​តាម​ផ្លូវច្បាប់ ។​

​រហូត​មក​ដល់​វេលា​ថ្ងៃ​ត្រង់នេះ​ថា មន្ដ្រី​នគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ កំពុងធ្វើការ​សួរនាំ​អ្នក​បើករថយន្ត​មានឈ្មោះ សំ​ណា​ន សំណាង អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ស្អាង ខេត្តកណ្តាល ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។​

មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់ ដែល​ត្រូវ​រថយន្ត​បើក​បុក​បណ្តាល​ឲ្យ​រង​របួសធ្ងន់​មានឈ្មោះ ទូច សៅ​ហេង កំពុងធ្វើការ​វះកាត់ និង​សម្រាប់​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត ។​

គួរ​រម្លឹក​ថា មន្ដ្រី​នគរបាល​ចរាចរណ៍​ម្នាក់ ឈ្មោះ ទូច សៅ​ហេង ឋានន្ដរស័ក្ដិ ថ្នាក់​អនុសេនីយឯក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ត្រូវ​រថយន្ដ​មួយ​គ្រឿង​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​របួសធ្ងន់ បាក់ជើង​ទាំង​សងខាង ពេល​កំពុង​បំពេញការងារ​ឈរ​ការពារ​ក្បូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​គោលដៅ P213 ស្ដុ​ប​ព្រែក​ហូរ ស្ថិត​ក្នុង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។​

​បន្ទាប់​ពី​បើក​បំ​បុក​មន្ត្រី​នគរបាល​ពេញទំហឹង​បណ្តាល​ឲ្យ​ប៉ើង​ខ្ទាត​ចម្ងាយ​៥​ម៉ែត្រ​ហើយ ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​រថយន្ត Tacoma ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2S-3669 នៅ​ក្បែរ​ន្លែ​ង​កើតហេតុ ៕

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily