មនុស្សជាង២០០នាក់ បានពុលត្រសក់ ស្លាប់ពីរនាក ដែលអ្នកជំនាញអះអាងមកពី……

13

បន្ទាយមានជ័យ៖ យុវជនបន្សាបគ្រឿងញៀននៅមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាង២០០នាក់ បានពុលត្រសក់ ដែលអ្នកជំនាញអះអាងថាមានជាប់ថ្នាំសម្លាប់សត្វល្អិត គិតមកដល់ថ្ងៃ២ធ្នូ២០១៩នេះ មានជនរងគ្រោះ២នាក់ហើយបានស្លាប់។ ហេតុការណ៍នេះបានកើតឡើងចាប់តាំងពីថ្ងៃ ទី ០១ ខែ ធ្នូ ឆ្នាំ២០១៩មក។ មន្ត្រីថ្លែងថា បុគ្គលិកពទ្យនិងក្រុមសង្គ្រោះកំពុងធ្វើការងារបន្ត ក្នុងនោះមួយចំនួនបានធូរស្រាលពីអាការៈពុលជាបណ្តើរហើយ៕