ឯកឧត្តម ឃួង ស្រេង ៖ រាជធានីភ្នំពេញ ជាទីតាំងមួយដែលមានវប្បធម៌-អារ្យធម៌សំបូរបែប ចម្រុះជាតិសាស ន៍ និងប្រវត្តិសាស្រ្តយូរលង់

7

ឯកឧត្តម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ ជាទីតាំងមួយដែលមានវប្បធម៌-អារ្យធម៌សំបូរបែប ចម្រុះជាតិសាស ន៍ និងប្រវត្តិសាស្រ្តយូរលង់ និងទទួលបានកិត្តិសព្ទថាជាទីក្រុងដែលប្រកប ដោយ ភាពសុខដុមរម្យនា និងមានការអធ្យាស្រ័យខ្ពស់។ រចនាបទស្ថាបត្យកម្មនេះ ជាលទ្ធផលនៃការសំយោគជំនឿដើមរបស់ បុព្វបុរសខ្មែរ បញ្ចូលជាមួយនឹងជំនឿដែលមានប្រភពមកពីព្រហ្មញ្ញ សាសានានិងពុទ្ធសាសនា។

ក្នុងទសវត្សន៍ឆ្នាំ ៧០ រាជធានីភ្នំពេញបានរងសង្គ្រាមទម្លាក់គ្រាប់បែក និងធ្លាក់ចូលក្នុងសង្រ្គាមរវាងខ្មែរនិងខ្មែរ។ របបប្រល័យ ពូជសាសន៍ខ្មែរក្រហម បានអូសបន្លាយជិត ៣ ឆ្នាំ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហើយធ្វើឱ្យរាជធានីកម្ពុជាមួយនេះ ក្លាយជាទីក្រុងខ្មោច គ្មានមនុស្សរស់នៅ គ្មានការគោរពសិទ្ធិមនុស្ស។ ក្រោយថ្ងៃរំដោះ ០៧ មករា ឆ្នាំ១៩៧៩ ភ្នំពេញត្រូវបានស្តារបន្តិចម្តងៗ ស្របតាមដំណើរវិវត្តន៍នៃបរិការណ៍ជាក់ស្តែងនីមួយៗ ហើយបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហា សេនា បតី តេជោ ហ៊ុន សែន រាជធានីភ្នំពេញបានស្គាល់សាជាថ្មី នូវការអភិវឌ្ឍ។

ឯកឧត្តម បន្តថា ក្នុងរយៈពេល ០២ ទសវត្សរ៍ ចុងក្រោយនេះ គឺជាផលដែលបានមកពីការដាក់ចេញនូវនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្សារភ្ជាប់ជាមួយនឹងនយោបាយលើកទឹកចិត្តវិនិយោគផ្ទាល់ពីបរទេស។ អង្គសន្និបាតនាពេលនេះ ប្រារព្ធឡើ ង ចំពេលផុសឡើងនូវ ឧស្សហកម្មជំនាន់ទី ៤ ដែលគេសម្គាល់បានដោយសារលក្ខណៈពិសេសនៃការកកើតឡើងនូវបញ្ញាសិប្បនិម្មិត និន្នាការសេដ្ឋកិច្ចឌីជីថល ព្រមទាំងនិន្នាការថ្មីនៃការគ្រប់គ្រងទីក្រុងឆ្លាតវៃ ដោយពិចារ ណា យ៉ាងមធ្យ័ត ដល់ការប្រែប្រួលអាកាសធាតុ ដូចមានគំនិតផ្តួចផ្តើមថ្មីក្នុងតំបន់អាស៊ាន ដែលមានឈ្មោះថា “បណ្តាញទីក្រុងវៃឆ្លាត អាស៊ាន” ជាតឹក តាងស្រាប់ ។

ឯកឧត្តម ឃួង ស្រេង ថ្លែងក្នុងពិធី មហាសន្និបាតលើកទី៣៩នៃសមាគមអន្តរជាតិនៃអភិបាលក្រុងហ្វ្រង់កូហ្វូន (A.L.M.F) នៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទិ០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ។