ត្រូវយល់ដឹងអំពី វិបត្តិ៣សំខាន់ៗពាក់ព័ន្ធនឹងការឡើងចុះដល់តម្លៃដីធ្លីនៅកម្ពុជា

17

ជាក់ស្ដែងអ្នកមានដីធ្លី ក៏ដូចជាអ្នកមានគម្រោងទិញ តែងតែមានភាពព្រួយបារម្ភតិចតួច ខណៈពេលដែលតម្លៃដីធ្លី មានសកម្មភាពណាមួយមិនល្អឡើង ដែលជាកត្តាធ្វើឱ្យប៉ះពាល់ដល់តម្លៃដីធ្លី និងប្រឈមមុខនឹងការខាតបង់។

វិបត្តិ៣សំខាន់ៗពាក់ព័ន្ធនឹងការឡើងចុះដល់តម្លៃដីធ្លីដូចជា៖

វិបត្តិនយោបាយ៖ បរិយាកាសមិនល្អនៃនយោបាយ នឹងជះឥទ្ធិពលខ្លាំងយ៉ាងប្រាកដ។ជាក់ស្ដែងស្រុកយើងផ្ទាល់ ពេលដែលសេដ្ឋកិច្ចនយោបាយមានលំនឹងល្អ ដីធ្លីហាក់ឡើងស្រឺតៗ តែបើមានព្រឹត្តការណ៍ណាមួយកើតឡើង តម្លៃដីធ្លីនឹងជាប់គាំង ហើយក៏ជាឱកាសដ៏វិសេសវិសាលដល់អ្នកដែលចង់ទិញដីធ្លីបានធូរថ្លៃផងដែរ។ស្ថានភាពនយោបាយគឺសំខាន់ណាស់ ដើម្បីជានុយសំខាន់ក្នុងការទាក់ទាញវិនិយោគិន ក៏ដូចជាការទិញលក់ដីធ្លីឱ្យប្រសើរ។ស្ថានភាពនយោបាយល្អ មិនបង្កភាពភ័យខ្លាចដល់អ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក។

វិបត្តិការវិនិយោគនិងការជាប់គាំងគម្រោងនានា៖ ទាំងការវិនិយោគទូទៅ ក៏ដូចជាអ្នកវិនិយោគ គឺជារឿងដ៏សំខាន់មួយផ្នែក ជាចំណែកដល់វិស័យដីធ្លី។ការរីកចម្រើនលូតលាស់ខ្លាំងនៃវិនិយោគក្នុងតំបន់ណាមួយ កំណើនការវិនិយោគកើនឡើង ច្បាស់ជាផ្ដល់ផលវិជ្ជមានដល់តំបន់នោះ។ក៏ប៉ុន្ដែ ផលប៉ះពាល់វិញ គឺនៅពេលមានព្រឹត្តការណ៍ណាមួយកើតឡើង ដែលធ្វើឱ្យអ្នកវិនិយោគមានការប្រែប្រួល។ដូចក្នុងខេត្តព្រះសីហនុ ដែលស្ទុះឡើងតម្លៃដីធ្លី ប្រែជានៅទ្រឹង ខណៈអ្នករកស៊ីចិនចាកចេញមួយចំនួនធំ។ចំពោះ ការជាប់គាំងគម្រោងនានា នឹងប៉ះពាល់ដល់តម្លៃដីធ្លី ដែលជាទូទៅការបញ្ជេញគម្រោងដំបូងៗអាចនឹងផ្ដល់ផលល្អ តែបើគម្រោងមានភាពយឺតយ៉ាវ ឬជាប់គាំងអាចនឹងតម្លៃដីពិបាកក្នុងការឡើង។

វិបត្តិសេដ្ឋកិច្ចសកល៖ វិបត្តិសេដ្ឋកិច្ច ឬផលប៉ះពាល់ផ្សេងៗជាសកល ជាផលប៉ះពាល់ដ៏ធំ ជាពិសេសអាចនឹងធ្វើឱ្យសាងសង់នានាជាប់គាំង មិនទៅមុខ។មិនត្រឹមតែប៉ុណ្ណោះ គម្រោងធំៗទាំងអស់ដែលមានការវិនិយោគ ទំហំធំៗ អាចនឹងរងផលប៉ះពាល់ នឹងអាចជះឥទ្ធិពលមិនល្អដល់តម្លៃដីធ្លី៕

ដកស្រង់ពី Business កែសម្រួលដោយ NCNDaily