គ្រាន់តែអាំងភ្លើងសោះត្រាក់ទរ័មួយឆេះខ្ទេចគ្មានសល់

10

បន្ទាយមានជ័យ: ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ កន្លះ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតខាងលិចភូមិអំពិលព្រង់ប្រហែលជាងមួយគីឡូម៉ែត្របណ្តាលមកពីភ្នក់ភ្លើងដែលដុតអាំងកំដៅខ្លួនកាលពីយប់។

ម្ចាស់ឈ្មោះ ក្ដៀប សៅរ៉ាន ប្ដី អាយុ៣៤ ឆ្នាំ ចំណែកប្រពន្ធឈ្មោះ និត សៅដា អាយុ៣៣ ឆ្នាំ រស់នៅភូមិភាស
ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ៖កាលពីពេលយប់ អាកាសធាតុត្រជាក់ពេក ទ្រាំមិនបាន ជនរងគ្រោះបានយកគល់ឈើដុតអាំងភ្លើងជិតត្រាក់ទ័រ ហើយមានធុងប្រេងម៉ាស៊ុតនៅក្បែរនោះ លុះដល់ពេលកើតហេតុខាងលើ ម្ចាស់ត្រាក់ទរ័ក៏ដើរទៅយកប្រេងម៉ាស៊ុត ក្នុងគោលបំណងចាក់ម៉ាស៊ីនច្រូតស្រូវដែលមានចំងាយប្រហែល៤គ.ម មួយសន្ទុះក្រោយមកភ្លើងក៍ឆាបឆេះត្រាក់ទ័រតែម្ដង៕

ប្រភពៈ FB