ប្រជាពលរដ្ឋចំនួន ៥២គ្រួសារ ទទួលបានផ្ទះថ្មី ក្រោយពី ទទួលរងគ្រោះអគ្គីភ័យភ្លើងឆេះ នៅភូមិព្រែកទាល់ទិ១ សង្កាត់ស្ទឹងមានជ័យ

4

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ០២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ អង្គការមូលនិធិកុមារកម្ពុជា រៀបចំពិធីសម្ពោធ ផ្ទះសហគមន៍ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំ ពេញ ដែលទទួលរងគ្រោះអគ្គីភ័យភ្លើងឆេះផ្ទះរបស់បងប្អូនសហគមន៍កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ ស្ថិតនៅក្នុងភូមិព្រែកទាល់ទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕