ប៉ូលិស​ថៃចាប់ចៅអធិការមួយអង្គ ករណីរំលោភ​កូន​នេន ១៩​អង្គ

9

ប្រទេសថៃ ៖ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ បានអោយដឹងថា ៖ចៅអធិការ​វត្ត មួយ​អង្គ ត្រូវ​បាន​ចាប់​ផ្សឹក​កាលពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៥ ធ្នូ ២០១៩ ដោយ​ព្រះសង្ឃ​អង្គ​នេះ​រង​ការ​ចោទប្រកាន់​ថា បាន​រំលោភ​សេព​មេថុន លើ​លោក​នេន​ចំនួន​១៩​អង្គ អាយុ​តិច​បំផុត​ត្រឹម​៨​ឆ្នាំ​រហូត​ដល់​១៥​ឆ្នាំ និង​ក្មេង​វត្ត​ចំនួន​១០​នាក់​ទៀត សរុប​ចំនួន ២៩​អង្គ​-​នាក់ ។​

​ជនល្មើស​ជា​សង្ឃ​បរាជិក​ព្រះ​នាម សង្ខា​រ៉ា​ក់ ស័ក្តិ​សិទ្ធ​គិត​ទី​កូ អាយុ​៤០​ឆ្នាំ ចូល​បួស​បាន​២០​វស្សា ជា​ចៅអធិការ​វត្ត ផា​ស៊ូ​វ៉ា​ត​ថា ណា​រ៉ា​ម នៅ​ស្រុក​បាន​ភែ​វ ក្នុង​ខេត្ត​សា​មុត​ប្រា​កាន ប្រទេស​ថៃ ។​

​ការ​ចាប់​ផ្សឹក និង​ចាប់ខ្លួន​សង្ឃ​បរាជិក​អង្គ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ឪពុក​ម្តាយ​របស់​លោក​នេន និង​យាយជី​នៅ​ក្នុង​វត្ត បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​ថៃ ថា​លោកសង្ឃ​ជា​ចៅអធិការ បាន​រំលោភ​នេន​ៗ​ទាំងនោះ ដោយ​ការ​អង្អែល​លេង​ប្រដាប់​ភេទ ក្មេង​ក្រោម​អាយុ​១៦​ឆ្នាំ រំលោភ​ផ្លូវភេទ​ដោយ​ប្រើ​រូបភាព​បំភិត​ប​ភ័យ និង​បង្ខំ​អោយ​ក្មេង​វត្ត​ដទៃ​ទៀត​ប្រព្រឹត្ត​អំពើ​អាសអាភាស ។​

​មន្ត្រី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បាន​និយាយ​ថា ក្រុម​ស៊ើបអង្កេត​របស់​លោក​រួម និង​ការិយាល័យ​ព្រះពុទ្ធ​សាសនា​ជាតិ​ថៃ បាន​បើក​ការ​ស៊ើបអង្កេត រក​ឃើញ​ភស្តុ​ង​តាង​បញ្ជាក់​ថា ជនល្មើស​ជា​សង្ឃ បាន​រំលោភ​ផ្លូវភេទ លើ​លោក​នេន ដែល​មក​បួស​នៅ​ក្នុង​វត្ត​នេះ ពេល​វិស្សម​កាលពី​ការ​សិក្សា និង​ក្មេង​វត្ត​ដទៃ​ទៀត ។​

​ប្រភព​ដដែល បន្ត​ថា ចៅអធិការ​វត្ត​រូប​នេះ បាន​ដក​ទុក​ទូរស័ព្ទ​របស់​ក្មេង​ប្រុស​ៗ នៅ​ពេល​ដែល​រំលោភ​ពួក​គេ ដើម្បី​កុំអោយ​ពួក​គេ ថតរូប ឬ​ទូរស័ព្ទ​ទៅ​ប្រាប់​អ្នក​ដទៃ ។ នៅ​ក្នុង​កុ​ដ​របស់​ចៅអធិការ គេ​បាន​រក​ឃើញ​ទូរស័ព្ទ​របស់​លោក​នេន​មាន​រូបភាព​ដែល​ថត​បាន និង​នៅ​ក្រោយ​កុ​ដ​មាន​ស្រោមអនាម័យ​ប្រើ​រួច ។​

​មន្ត្រី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បញ្ជាក់​ថា ក្នុងអំឡុងពេល​រំលោភ លោក​នេន​ត្រូវ​បាន​ចងដៃ ចងជើង ហើយ​មាន​ពេល​ខ្លះ លោក​នេន​ត្រូវ​បាន​បង្ខំ​អោយ​ប្រព្រឹត្ត សេព​មេថុន​តាម​រន្ធ​គូថ ក្នុង​ចំណោម​លោក​នេន​គ្នា​ឯង រីឯ​ចៅអធិការ​វត្ត​អង្គុយ​មើល ។​

​ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​នេះ សង្ឃ​បរាជិក​ព្រះ​នាម សង្ខា​រ៉ា​ក់ ស័ក្តិ​សិទ្ធ​គិត​ទី​កូ បាន​បដិសេធ​ទាំងអស់ លោក​មិន​បាន​ប្រព្រឹត្ត​ដូច្នេះ​ឡើយ ។ ទោះជា​យ៉ាង តុលាការខេត្ត​សា​មុត​ប្រា​កាន បាន​ចេញ​ដីកាចាប់ខ្លួន សង្ឃ​ចាស់វស្សា​រូប​នេះ​ហើយ ៕