នេះបានគេថាជាមន្ត្រីបំរើរាស្ត្រពិតមែន! ឯកឧត្តម គួច ចំរើន ឃើញការលំបាករបស់ពលរដ្ឋគឺជាធំ ក៏រត់ទៅជួយភ្លាមៗ ខណៈកំពុងចុះពិនិត្យមើលផ្លូវ ក្នុងក្រុងព្រះសីហនុ

16

ព្រះសីហនុ៖ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើឲ្យមហាជនមានការពេញចិត្តយ៉ាងខ្លាំង ក្រោយពីបានទៅកាន់តំណែង​ថ្មីនៅខេត្តព្រះសីហនុ ។ នៅក្នុងការគ្រប់គ្រង ដឹកនាំ របស់ឯកឧត្តម បានពិតជាធ្វើឲ្យមហាជន មានភាពទុកចិត្ត និងគាំទ្រយ៉ាងខ្លាំង ចំពោះបញ្ហាដែលឯកឧត្តម បានដោះស្រាយ នាពេលកន្លងមក។

នៅព្រឹកថ្ងៃទី២៨ ខែធ្នូ កាលកន្លងទៅនេះ ឯកឧត្តម គួច ចំរើ​ន កំពុងចុះពិនិត្យការធ្វើផ្លូវ ក៏បានឃើញម៉ូតូកង់បីកំពុង់ផុង ឯកឧត្តម ក៏មិនបងអង់រត់ទៅជួយគ្នាភ្លាម នេះពិតជាទឹកចិត្តដ៏ល្អមែន ដែលធ្វើឲ្យអ្នកនៅជុំវិញទីនោះមានការសរសើរមិនដាច់ពីមាត់សោះឡើយ ។

ការទទួលបានការស្វាគមន៍នេះ ក៏ព្រោះតែឯកឧត្តម ស្រលាញ់ប្រជារាស្រ្តចេញពីចិត្ត បម្រើរាស្រ្ត បានយ៉ាងល្អ មិនថាការធ្វើផ្លូវថ្នល់ ប្រព័ន្ធលូ និងបញ្ហាអគារ ដែលពេលកន្លងមកបានបាក់សង្កត់មនុស្សជាច្រើន នៅក្នុងអគារនោះ។

ក្រោយពីបានឃើញសកម្មភាពរបស់ ឯកឧត្តម គួច ចំរើន ហើយនោះ ប្រជាពលរដ្ឋនៅទីនោះ ក៏បានបង្ហាញអារម្មណ៍រំភើប បន្ទាប់ពីបានឃើញឯកឧត្តម ជួយរុញ រទេះរបស់ប្រជាពលរដ្ឋ​ដែលជាប់ផុង ឲ្យរួចផុតទៅបានយ៉ាងល្អ៕