ផ្ទះប្រជាពលរដ្ឋ៣ខ្នងត្រូវភ្លើងឆេះដោយសារផ្ទុះសេខ្សែភ្លើង…

25

ខេត្តកំពងចាម៖ មានករណីផ្ទុះសេខ្សែភ្លើងឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៣ខ្នងនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨:៣៥នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។

ម្ចាស់ផ្ទះរងគ្រោះ៖
១-ឈ្មោះ ឡង់ ឌី ភេទប្រុស ធ្វើពីឈើប្រកស័ង្កសីទំហំ ៥X៧ម៉ែត្រ ឆេះខូចខាតទាំស្រុង សម្ភារ:ក្ដាប់ពុំបាន
២-ឈ្មោះ សុខ ផៃ ភេទស្រី អាយុ៦៦ឆ្នាំ ធ្វើពីឈើប្រក់កស័ង្ដសី ទំហំ ៥X៧ម៉ែត្រ ឆេះអស់ទាំងស្រុង សម្ភារ:ខូចខាតទូរបេង១ សម្លៀកបំពាក់ក្នុងទូរមួយចំនួន
៣-ឈ្មោះ លីម សុខលីន ភេទស្រី អាយុ៥០ឆ្នាំ ទំហំ៤X៥ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ឆេះខូចខាតទាំងស្រុង។

ហេតុការណ៍នេះ រថយន្ដពន្លត់អគ្គិភ័យ​បានចេញអន្តរាគមន៍ ប្រើប្រាស់អស់ទឹកចំនួន៥ឡាន ដោយអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ចំនួន៣ឡាន ចម្ការលើ១ឡាន និងចម្ការកៅស៊ូបឹងកេត១ឡាន សំណាងល្អមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ រងរបួស ឬបាត់បង់ជីវិតមនុស្សទ្បើយ ៕

ប្រភព៖ ហេ្វសបុក