ខឹងលេងល្បែងចាញ់ក្នុងកាស៊ីណូ ទាញកាំភ្លើងខ្លីបាញ់មេឃផ្អើលសមត្ថកិច្ចក្រុងព្រះសីហនុ

15

ព្រះសីហនុ: ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលនាវេលាថ្ងៃត្រង់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ នៅចំណុចមុខកាស៊ីណូ១កន្លែង ក្នុងក្រុងព្រះសីហនុ ក្រោយទទួលបានពត៌មាន សមត្ថកិច្ចចម្រុះ ក្នុងគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ មាននគរបាលកងរាជអាវុធហត្ថបានចេញអន្តរាគមន៍ចុះបង្ក្រាបភ្លាមៗឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ដែលផ្ទុះអាវុធនោះវ៉ៃខ្នោះអូសឡើងរថយន្តបញ្ជូនទៅស្នងការដ្ឋានដើម្បីសួរនាំ ។

យ៉ាងណាមិញជនសង្ស័យមិនទាន់ស្គាល់ឈ្មោះ និងសាវតារនៅឡើយទេ។
វត្ថុតាងដកហូតបាន៖
-កាំភ្លើងខ្លីមួយដើម
-គ្រាប់មួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

ប្រភព៖ ហ្វេសបុក
កែសម្រួលដោយ៖ NCN Daily