រថយន្តដឹកដីប្រលះជាមួយគោយន្តដឹកមនុស្សជាង២០នាក់ដេកពេញផ្លូវ

7

ខេត្តកំពត៖ កាលពីវេលាម៉ោង៧ និង១៥នាទីយប់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត នៅផ្លូវគ្រួសក្រហម លេខ៤៣ ត្រង់ចំណុចខាងត្បូងវរ:១ ចម្ងាយប្រហែល១០០ម៉ែត ចំពីលើលូ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងគោយន្ត បើកបរបញ្ច្រាសទិសគ្នា។

នៅមុនកើតហេតុ គេឃើញរថយន្តម៉ាកនីសាន់ កង់៦ ពណ៌ខៀវ គ្មានផ្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយបុរសម្នាក់ ឈ្មោះ ជួប មករា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត (មិនរងរបួសទេ)។ លុះមកដល់ចំណុចកើតហេតុ បានបុកគោយន្ត ធ្វើដំណើរពីជើងទៅត្បូង អ្នកបើកបរឈ្មោះ ផែន ប៉ិច ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិមនោណុប ឃុំជម្ពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត រួមដំណើរមនុស្សចំនួន២៨នាក់ ក្នុងនោះមានស្រី១០នាក់ បានរងរបួសធ្ងន់៦នាក់ (ស្រី៣នាក់) ក្រៅពីនោះរងរបួសស្រាល។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត រីឯងវត្ថុតាងរថយន្ត និងគោយន្ត សមត្ថកិច្ច បានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលព្រៃថ្នង ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

ប្រភព៖ ហ្វេសបុក