សង្ស័យស្រវឹង បុរសម្នាក់បើករថយន្ត៥៧០ចូលផ្ទះប្រជាពលរដ្ឋមានការផ្ញាក់ផ្អើល…

9

បន្ទាយមានជ័យ ​៖​ មិន​ដឹង​ថា​ស្រវឹង​ ឬ​យ៉ាងណា​ទើប​បើក​រថយន្ត​ ​Lexus៥៧០ ស៊េរី​ទំនើប​ទៅ​បុក​ចូល​ផ្ទះ​អ្នកស្រុក​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​របួស​នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២០។

​សមត្ថកិច្ច​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹងថាជនបង្ក​បើករថយន្ត​នោះ​មានឈ្មោះ ពិន សា​វឿ​ត ជិះ​រថយន្ត​ទំនើប​ម៉ាក​​​Lexus៥៧០ ពណ៌​ខ្មៅពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AA 8009 ។​

សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា​នៅ​មុនពេល​កើតហេតុ​នោះជនបង្ក​បាន​ជិះ​រថយន្ត​ទំនើប​របស់​ខ្លួន​ក្នុង​សភាព​ទ្រេតទ្រោតបើក​ក្នុង​សភាព​មិន​ទទួលខុសត្រូវ​ទៅ​បុក​តូប​លក់​អីវ៉ាន់ ​និង​បុក​ចូល​ផ្ទះ​អ្នកស្រុកបណ្តាល​ឲ្យ​ស្ត្រី​អ្នកលក់​អីវ៉ាន់​នៅមុខ​ផ្ទះ​នោះ​របួសធ្ងន់​ត្រូវ​ប្រជាពលរដ្ឋ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ។

​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​នេះ​បាន​និយាយថា ឈ្មោះ ពិន សា​វឿ​ត ជិះ​រថយន្ត​ទំនើប​នោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​ដែល​ខ្លួន​បង្ក​ក្នុង​ការ​បើក​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​រងរបួស​ស្ត្រី​ម្នាក់ និង​ខូចខាត​ផ្ទះសម្បែង​ពលរដ្ឋ​នៅ​ទី​គ្រោះថ្នាក់​នេះ។

​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថារថយន្ត​ទំនើប​ខូចខាត​ច្រើន​ដែរត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែតដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នៅ​តាម​ក្រោយ៕

ប្រភព៖ ហេ្វសបុក