ឯកឧត្តម គួច ចំរើន បាននាំយកអំណោយអង្ក ត្រីខ ទឹកសុទ្ធ ម៉ាស៊ីបាញ់ថ្នាំសំលាប់មេរោគ អាកុល ម៉ាស ជូនដល់អង្គការម្លប់តាប៉ាង ដើម្បីជៀសផុតពីជំងឺកូវិត

5

ព្រះសីហនុ៖ នារសៀលថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភីបាលខេត្តព្រះសីហនុ អភិបាលរងខេត្ត អភិបាលក្រុងព្រះសីហនុ ព្រមទាំងមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានលេីកទឹកចិត្តដល់អង្គការម្លប់តាប៉ាង​ ក៏ដូចជាអ្នកស្មគ្រ័ចិត្តដ៏ក្លាហាន​ សូម​អោយ​បន្តនូវបេសកម្ម​ ដើម្បីបានជួយដល់ប្រជាពលរដ្ឋក្រីក្រជាបន្តទៀត​ ដែលសកម្មភាពនោះ​ មួយផ្នែកគឺចែកជូននូវគ្រឿងឧបភោគបរិភោគទៅដល់ពួកគាត់​ និងមួយផ្នែកទៀត​ កាន់តែសំខាន់គឺ​ ការអប់រំប្រជាពលរដ្ឋរអោយចេះការពារខ្លួន​ អោយចេះធ្វើអនាម័យ​ ដេីម្បីជៀសជុតពីជំងឺកូវីដ-១៩​ ទាំងអស់​គ្នា​ នេះ​ជាបេសកម្មដ៏ពិសិដ្ឋ​ ដែលខ្ញុំពិតជាមានការកោតសសេីរជាខ្លាំង។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ​ បាននាំយកអង្ករចំនួន១០តោន​ ត្រីខ​ ១០កេសធំ​ ទឹក​បរិសុទ្ធ​២០០យួរ​ ម៉ាស៊ីន​បាញ់ថ្នាំសំលាប់មេរោគ១គ្រឿង​ ទឹកថ្នាំ​សម្លាប់​មេរោគ​២កាន​ អាកុល​១កាន​ និងម៉ាស​៥,០០០​ ជូនអង្គការម្លប់តាប៉ាង​ ធ្វើ​សកម្មភាព​ចែកជូននូវគ្រឿងឧបភោគបរិភោគទៅដល់ប្រជាពលរដ្ឋក្រីក្រ និងមួយផ្នែកទៀត​កាន់តែសំខាន់គឺ​ ការអប់រំប្រជាពលរដ្ឋរអោយចេះការពារខ្លួនអោយចេះធ្វេីអនាម័យ​ ដេីម្បីជៀសជុតពីជំងឺកូវីដ-១៩​។