សង្វែកណាស់ បាបកម្ម !!! បុរស២នាក់បានស្លាប់ បន្ទាប់ពីចូលចាប់សត្វទាក្នុងលូ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ

8

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ មានបុរស២នាក់បានស្លាប់ បន្ទាប់ពីបានចូលចាប់សត្វទាក្នុងលូ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះ បានកើតឡើងនៅម្តុំផ្លូវរទេះភ្លើង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅកន្លែងកើតហេតុ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ នៅវាលស្រែមួយកន្លែង នៅម្តុំផ្លូវរទេះភ្លើង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោងជាង២ មានកម្មករសំណង់ម្នាក់ ពេលកំពុងអង្គុយសម្រាកពីការងារ ក៏ឃើញសត្វទារត់ចូលក្នុងលូ ហើយចូលទៅតាមចាប់យកឲ្យម្ចាស់គេ។ បុរសរូបនោះ បានចាប់សត្វទាចំនួន៥ក្បាល ក៏បន្តចូលតាមរកសត្វទាបន្តទៀត ប៉ុន្តែបាត់ខ្លួនមិនឃើញចេញមកវិញ។

បន្ទាប់មក ដោយសារបាត់ខ្លួនមិនឃើញចេញមកនោះ មានបុរសម្នាក់ទៀត ដែលជាកម្មករសំណង់ដូចគ្នាចូលតាមរក ហើយក៏បណ្តាលឲ្យបាត់ខ្លួនទាំងពីរនាក់ រហូតដល់ម៉ោងប្រមាណជាង៦ល្ងាចនេះ ពួកគេបានបាត់ជីវិតហើយ។ បើតាមសេចក្តីរាយការណ៍ លូនោះមានបណ្តោយប្រហែលជា ១០០ម៉ែត្រ ហើយមិនសូវមានខ្យល់ចេញចូលនោះទេ៕