សម្តេចតេជោ ហ៊ុន សែន តម្លើងប្រាក់ឧបត្ថម្ភបន្ថែម និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រូពេទ្យក្នុងពេលបំពេញការងារប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩

8

ភ្នំពេញ៖ កាលពីថ្ងៃទី ៤ មេសា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបញ្ជាអោយ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ពិនិត្យបង្កើននូវប្រាក់ឧបត្ថម្ភបំប៉នដល់ក្រុមគ្រូពេទ្យនៅជួរមុខដែលកំពុងបំពេញបេសកកម្មពិនិត្យព្យាបាលជំងឺឆ្លងកូវីឌ-១៩។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ជូន ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប “ ត្រូវរៀបចំធ្វើអោយបានឆាប់ ព្រោះក្នុងរយៈពេលប៉ុន្មានខែមកនេះ គឺក្រុមគ្រូពេទ្យទាំងនោះមិនមានឱកាសបាននៅជិតប្រពន្ធកូនទេ នេះគឺជាការលះបង់មួយខ្ពស់ណាស់ ដូច្នេះដើម្បីកុំអោយបងប្អូនកូនក្មួយក្រុមគ្រូពេទ្យទាំងនេះមានការពិបាកខ្វល់ចិត្តក្នុងការគិតគូរទៅដល់ក្រុមគ្រួសារនៅឯផ្ទះ ហើយកាន់តែមានភាពហ្នឹងហ្នរចិត្ត និងលទ្ថភាពគ្រប់គ្រាន់ក្នុងការបម្រើសេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋយើង”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងសុវត្ថិភាពរបស់ក្រុមគ្រូពេទ្យដែលកំពុងបំពេញការងារជួរមុខប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ «ទាំងសម្ភារៈ និងបរិក្ខារពេទ្យចាំបាច់នានាសម្រាប់គ្រូពេទ្យ គឺត្រូវត្រៀមបម្រុងទុកអោយមានប្រើប្រាស់គ្រប់ៗគ្នា ហើយនេះជាការចាំបាច់ ព្រោះយើងមិនអាចអោយគ្រូពេទ្យណាម្នាក់ឆ្លងរោគព្រោះតែខ្វះការទទួលខុសត្រូវរបស់យើងនោះទេ”៕

Image may contain: 1 person, sitting