រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាប ជូនដំណឹងដល់ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់ នៅក្នុងរាជធានីភ្នំពេញឲ្យបានជ្រាបថា ៖

11

ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាប ជូនដំណឹង​ដល់​ម្ចាស់​ភោជនីយដ្ឋាន​និង​អាហារ​ដ្ឋា​ន​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ជ្រាបថា ៖ ក្រោយពី​មានការ​ព្យាបាល​អ្នក ជំងឺ​កូ​វីដ​១៩ ជាសះស្បើយ​អស់​នៅក្នុង​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្កេតឃើញថា ប្រជាពលរដ្ឋ មិនមាន​ការភ័យខ្លាច​និង​បាត់​ការប្រុងប្រយ័ត្ន ចំពោះ ជំងឺ​កូ​វីដ​១៩ ហើយ​នៅតាម​ភោជនីយដ្ឋាន​និង​អាហា​រដ្ឋា​ន​មួយចំនួន ខ្វះ​ការប្រុងប្រយ័ត្ន ទាំង​ម្ចាស់​ភោជនីយដ្ឋាន​និង​ភ្ញៀវ​ដោយ​ពុំបាន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។

​ដូច្នេះ​ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ ជំងឺ​កូ​វីដ​១៩ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដូចខាងក្រោម​៖

១ ៖ ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន​និង​អាហារ​ដ្ឋា​ន​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ​ត្រូវគោរព​ឱ្យបាន​ត្រឹមត្រូវ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ស្ដីពី​ផែនការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ ជំងឺ​កូ​វីដ​១៩​។​

 

២៖ រៀបចំ​ឲ្យ​មានទឹក​អាកុល​ឬ​ជែ​ល សម្រាប់​លាងដៃ នៅមុខ​ច្រកចេញចូល​នឹងត្រូវ​ចាត់តាំង​បុគ្គលិក​ធ្វើការ​វាស់​កំដៅ​ភ្ញៀវ ទាំងអស់​មុននឹង​អនុញ្ញាត​ឲ្យ​ចូល​នៅក្នុង​ភោជនីយដ្ឋាន​ឬ​អាហា​រដ្ឋា​ន​។​

សូមអានខ្លឹមសារដូចខាងក្រោម៖