ឯកឧត្តម សាយ សំអាល់ និងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម អតីតរដ្ឋមន្ត្រីក្រសួង ធម្មការ និងសាសនា

25

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំគណៈប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែល ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨២ ឆ្នាំ ដោយរោគាពាធ។

ឯកឧត្តម សាយ សំអាល់ និងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម និងអញ្ជើញចូលរួមរំលែកទុក្ខជាមួយលោកជំទាវ សួស ណារ៉ា ហ៉ឹម ឆែម ព្រមទាំងក្រុមគ្រួសារ ក្នុងបរិយាកាសប្រកបដោយសេចក្ដីក្រៀមក្រំ និងអាឡោះអាល័យ ចំពោះការទទួលមរណភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញប្រគល់ជូនលោកស្រី សួស ណារ៉ា ព្រមទាំងក្រុមគ្រួសារ នូវបច្ច័យចូលរួមក្នុងពិធីបុណ្យសពឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម និងបានបន្តអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះហត្ថលេខាលើសៀវភៅក្រាំងមាស ដែលឯកឧត្តមបានសរសេរចារទុកជាកិច្ចចុងក្រោយ នៃពិធីគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម៕