អភិបាលខេត្តព្រះសីហនុ ទទួលអំណោយជាធុងសំរាមចំនួន ៦០០ធុង រួមទាំងម៉ាស់ចំនួន ១០,០០០ ម៉ាស់ និងកែវទឹកចំនួន ១០០

4

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលអំណោយជាធុងសំរាមចំនួន ៦០០ធុង រួមទាំងម៉ាស់ចំនួន ១០,០០០ ម៉ាស់ និងកែវទឹកចំនួន ១០០ ពីលោក ឡូ ឬទ្ធី អគ្គនាយកក្រុមហ៊ុន អ៊ាម៉្លូ អ៉ីមផត អិចផត និងលោកស្រី។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែង អំណរគុណចំពោះលោកប្រធានក្រុម ហ៊ុន អ៊ាម្លូ ដែលបាននាំយកអំណោយមានដូចជា ធុងសំរាម ម៉ាស់ កែវទឹក ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ទុកដាក់សំរាមនៅតាមទីធ្លាសាធារណ: ឱ្យមានសណ្តាប់ធ្នាប់ អនាម័យ និងវិធានការបង្ការ ការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ ព្រមទាំងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូច ជាភ្ញៀវទេសចរត្រូវវេចខ្ចប់សំរាម ឱ្យបានត្រឹមត្រូវ យកមកដាក់ក្នុងធុងសំរាម ជា ពិសេសទៀតត្រូវចូលរួមថែរក្សាធុងសំរាមទាំង នេះទុកជាសម្បត្តិរួមរបស់យើងទាំង អស់គ្នា៕