ក្រសួងរៀបចំដែនដី បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា

19

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម​ ឆាន់​ សាផាន​ រដ្ឋលេខាធិប្រចាំការ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ​ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ និងក្រសួងធម្មការ និងសាសនា​ ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០:៥៥នាទីព្រឹក​ ក្នុងជន្មាយុ៨២ឆ្នាំ​ ដោយរោគាពាធ​ ។