អភិបាលខេត្តព្រះសីហនុ និងអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ ប្រគល់នូវសម្ភារបច្ចេកទេសដល់មន្ត្រីការិយាល័យបច្ចេកទេសកម្មវិធី បានប្រគល់ម៉ូតូចំនួន ២៥គ្រឿង និងសម្ភារៈមួយចំនួន ដល់មន្ទីរកសិករកម្មខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់

21

ព្រះសីហនុ៖ ព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់នូវសម្ភារបច្ចេកទេសដល់មន្ត្រីការិយាល័យបច្ចេកទេសកម្មវិធី បានប្រគល់ម៉ូតូចំនួន ២៥គ្រឿង កុំព្យូទ័រ Laptop ចំនួន ០៤គ្រឿង កុំព្យូទ័រ Desktop ចំនួន ០៤គ្រឿង Tablet ចំនួន ២០គ្រឿង Camera ចំនួន ០៤គ្រឿង និង LCD Projector ចំនួន ១គ្រឿង ដល់មន្ទីរកសិកម្មខេត្តព្រះសីហនុ ពិធីប្រគល់និងទទួលធ្វើនៅសាលាខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ម៉ូតូចំនួន ២៥គ្រឿងកុំព្យូទ័រ Laptop ចំនួន ០៤គ្រឿង កុំព្យូទ័រ Desktop ចំនួន ០៤គ្រឿង Tablet ចំនួន ២០គ្រឿង Camera ចំនួន ០៤គ្រឿង និង LCD Projector ចំនួន ១គ្រឿងមកដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដើម្បីចុះបំពេញបេសកកម្មនៅតាមឃុំគោលដៅក្នុងមូលដ្ឋាន ដែលធ្វើឱ្យមន្ទីរមានលទ្ធភាព ក្នុងការបំពេញបេសកកម្មរបស់ខ្លួនយក្នុងការជួយបណ្តុះបណ្តាលប្រជាពលរដ្ឋអំពីរបៀបដាំដុះ ការចិញ្ចឹមសត្វ តាមបែបបច្ចេកទេសទំនើប ទទួលបានទិន្នផលខ្ពស់។

ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការចូលរួមរបស់ឯកឧត្តមអភិបាលខេត្ត ក្នុងការផ្តល់និងទទួលម៉ូតូចំនួន ២៥គ្រឿង ជូនទៅដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ ដែលជាភ្នែកច្រមុះរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដែលទទួលអនុវត្តគម្រោងកម្មវិធីមួយដែលមានឈ្មោះថា (ASPIRE) ជាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងអាកាសធាតុ ហើយកម្មវិធីនេះយើងអនុវត្តនៅ ២៤ខេត្ត ទូទាំងប្រទេសលើកលែងតែរាជធានីភ្នំពេញ។ភ្នាក់ងារផ្សព្វផ្សាយឃុំជាសហការី ជាភ្នែកច្រមុះក្នុងការប្រើប្រាស់ម៉ូតូដើម្បីចុះធ្វើការងារផ្ទាល់ ជាមួយប្រជាកសិករនៅតាមភូមិគោលដៅដែលពួកគាត់ទទួល។ ថវិកាភាគច្រើនបានមកពីមូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍលើវិស័យកសិកម្ម ប៉ុន្តែថវិកាមួយចំនួនបានមកពីរាជរដ្ឋាភិបាលកម្ពុជា។ ស៊ីហ្វាតបានជួយថវិកា ភាគច្រើនសម្រាប់ការងារអភិវឌ្ឍ និងការងារប្រតិបត្តិ ក៌ប៉ុន្តែថវិកាសម្រាប់ទិញមធ្យោបាយប្រើប្រាស់ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា៕