នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ៖ បើចាយ ឬដូរ ក្រដាសប្រាក់ 1$ 2$ 5$ គេកាត់ទឹក ឬផុក ត្រូវប្រាប់សមត្ថកិច្ចជាបន្ទាន់

17

យោងតាម​ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានឱ្យដឹងថា ក្រដាសប្រាក់ដុល្លារ​ $1,$2,$5​ អត់កាត់ទឹកឬកាត់ផុកទេ។ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសអោយបានជ្រាបថា​ បើបងប្អូនយកប្រាក់ដុល្លារទៅចាយឬទៅដូរបើមានគេកាត់ទឹកឬកាត់ផុក​ សូមរាយការណ៍ជម្រាបសមត្ថកិច្ចជាបន្ទាន់។

ការលើកឡើងបែបនេះ បន្ទាប់ពី​ពលរដ្ឋខ្មែរមួយចំនួនមានបញ្ហាលើការទូរទាត់ក្រដាសប្រាក់ដុល្លារខាងលើ មានអ្នកខ្លះកាត់ទឹក ហើយអ្នកខ្លះទៀតមិនព្រមទទួលយកការទូរទាត់ ដោយបារម្ភថា គេឈប់ចាយក្រដាស់ប្រាក់ខាងលើ។

ផ្អែកតាមអនុសាសន៍របស់សម្តេច ក្រដាសប្រាក់ដុល្លារខាងលើពលរដ្ឋខ្មែរអាច​ទូរទាត់​បានធម្មតា គ្មានការ​កាត់ទឹក ឬផុក និងមិន​ទទួល​ទូរទាត់នោះទេ ពោលគឺមានការចាយវាយធម្មតា៕