ហួសចិត្ត!!! បុរសម្នាក់ដើរទៅប្រាប់គេ កុំឱ្យចាក់បាសនឹងហ៊ោកញ្ជ្រៀវខ្លាំងពេក ស្រាប់តែគេគប់មួយដុំឥដ្ឋកណ្តាលមាត់រងរបួសធ្ងន់

20

កណ្តាល ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​លេខ​៥ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ។

ជនសង្ស័យ​០៥​នាក់​ទី​១-​ឈ្មោះ សុ​ថា សុ​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូ​មិច​ន្ល​ក់ ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​លក់ដូរ​(​ឃាត់ខ្លួន​), ទី​២-​ឈ្មោះ ភាស់ ភា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​លេខ​៥ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កសិករ​(​គេចខ្លួន​), ទី​៣-​ឈ្មោះ ភាស់ វណ្ណៈ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទីលំនៅ​ភូមិ​លេខ​៥ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កសិករ​(​គេចខ្លួន​), ទី​៤-​ឈ្មោះ ហួ​ន តា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទីលំនៅ​ភូមិ​លេខ​៥ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កសិករ​(​គេចខ្លួន​) និង​ទី​៥-​ឈ្មោះ ផៃ ភាស់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ទីលំនៅ ភូមិ​លេខ​៥ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កសិករ​(​គេចខ្លួន​) ។

ជន​រង​គ្រោះ​០៣​នាក់​មាន​ទី​១-​ឈ្មោះ ឆិល ចាន់​ថុ​ល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កសិករ (​របួស​មាត់​ខាងស្តាំ​), ទី​២-​ឈ្មោះ ឆិល មក​រា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ទីលំនៅ​ភូមិ​លេខ​៣ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​(​របួស​ត្រង់​ក​) និង​ទី​៣-​ឈ្មោះ គង់ លី​ដា ភេទ​ស្រី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​លេខ​៥ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​លក់ដូរ​(​របួស​មាត់​ខាងស្តាំ​)​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ខេត្តកណ្តាល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ក្រុម​ជនសង្ស័យ​ទាំង​០៥​នាក់​បាន​នាំ​គ្នា​អង្គុយ​ផឹក​ទឹកត្នោតជូរ​នៅ​លើ​គ្រែ​មុខ​ផ្ទះ​របស់​ឈ្មោះ ភាស់ វណ្ណៈ ដោយ​មាន​ចាក់​ធុងបាស និង​វាយ​ធុង​ទះដៃ​ហ៊ោកញ្ជ្រៀវ​ធ្វើ​ឲ្យ​រំខាន​ដល់​អ្នក​ជិតខាង ។ បន្ទាប់​មក​ឈ្មោះ ឆិល ចាន់​ធឿ​ន បាន​ចេញពីផ្ទះ​របស់​ខ្លួន​ទៅ​ប្រាប់​ក្រុម​ជនសង្ស័យ​កុំ​ឲ្យ​ហ៊ោកញ្ជ្រៀវ​ខ្លាំង​ពេក តែ​ក្រុម​ជនសង្ស័យ​មិន​ស្តាប់​ទេ ក្រោយមក​ជន​រង​គ្រោះ​ឈ្មោះ ឆិល ចាន់​ថុ​ល បាន​ដើរ​ចេញពីផ្ទះ​បំណង​ទៅ​កន្លែង​ដែល​ខ្លួន​ធ្វើ​របង​ថ្ម​ឲ្យ​គេ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ភាស់ ភា បាន​ស្ទុះ​ហក់​ទៅ​វាយ​១​ដៃ​ចំ​មាត់ ចំណែក​បក្ខពួក​៤​នាក់​ទៀត ក៏​បាន​ព្រួត​វាយ​បន្ថែម​ទៀត ។

ឃើញ​គេ​ព្រួត​វាយ​បង​របស់​ខ្លួន​ជន​រង​គ្រោះ​ឈ្មោះ ឆិល មក​រា ជា​ប្អូន​បាន​ទៅ​ជួយ​ឃាត់​តែ​ត្រូវ​ក្រុម​ជនសង្ស័យ​វាយ​ឲ្យ​រង​របួស​ដែរ ពេល​ឃើញ​ក្រុម​ជនសង្ស័យ​ព្រួត​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បែប​នេះ​ជន​រង​គ្រោះ​ឈ្មោះ​គង់ លី​ដា បាន​ឈរ​មើល​ពីលើ​ផ្ទះ​របស់​ខ្លួន​នៅ​ក្បែរ​នោះ និង​បាន​ថត​សកម្មភាព​វាយតប់​គ្នា​ភ្លាម​នោះ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ភាស់ ភា បាន​យក​ដុំឥដ្ឋ​ប្រហោង​គប់​បណ្តាល​ឲ្យ​ត្រូវ​ចំ​មាត់​រយះ​ហូរ​ឈាម ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​រលំ​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ សុ​ថា សុ​រ៉ា បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ចំណែក​បក្ខពួក​ជនសង្ស័យ​០៤​នាក់​ទៀត​បាន​រត់គេច​ខ្លួន ។ ករណី​នេះ សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕