ថ្ងៃស្អែក ឱសថ និងផលិតផលក្លែងក្លាយ ជាង១៣០តោន ត្រូវដុតបំផ្លាញចោលនៅទីលានចាក់សំរាមក្នុងខណ្ឌដង្កោ

10

ភ្នំពេញ៖ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងដុតកម្ទេចចោលឱសថក្លែងក្លាយ និងផលិតផលក្លែងក្លាយខុសច្បាប់ ចំនួនជាង១៣០តោន ។

សូមបញ្ជាក់ថា ឱសថក្លែងក្លាយ និងផលិតផលក្លែងក្លាយខុសច្បាប់ ចំនួនជាង១៣០តោន នេះ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការ បានបង្ក្រាប និងរឹបអូសរក្សាទុកនាពេលកន្លងមក។

ពិធីដុតបំផ្លាញឱសថក្លែងក្លាយនេះ ធ្វើឡើងនៅទីលានចាក់សំរាមដង្កោ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ផ្លូវចូលជាប់សាលាសង្កាត់ជើងឯក) ក្រោមអធិបតីភាពឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជាមួយគ្នានោះដែរ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការជាច្រើនរូបផ្សេងទៀត៕