ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារ ដែលបាត់បង់មនុស្សជាទីស្រលាញ់ ចំនួន០៤នាក់ នូវថវិកាចំនួន ៥លានរៀល

49

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការឧបត្ថម្ភថវិកាមួយចំនួន ជូនទៅដល់ក្រុមគ្រួសារ រង គ្រោះ ខាងលើផងដែរ។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា៖”នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បាននាំយកថវិកា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំនួន ៥លានរៀល និងសប្បុរសជនរួមមាន៖
លោកជំទាវ លាង វួចឆេង ហ៊ុនណេង ៥០០ដុល្លារ លោក ឈៀង រចនា ៥០០ដុល្លារ លោកស្រី លាង ណេង ១០មុឺនរៀល លោកស្រី លាង ហេង ៥មុឺនរៀល លោកស្រី លាង ស៊ាងអេង ៤មុឺនរៀល លោកស្រី នួន កេងឡាង ៧មុឺនរៀល លោកស្រី អេង សាន ៤មុឺនរៀល លោកស្រី សេង សំណាង ១ម៉ឺនរៀល ថវិការដ្ឋបាលខណ្ឌ ៤០០ដុល្លារ ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារ ស ព ចំនួន០៤នាក់ ដែលបានទទួលមរណភាព កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយ សព ត្រូវបានដឹកទៅធ្វើបុណ្យនៅស្រុកកំណើត ខេត្តកំពង់ចាម។ សូមដួងវិញ្ញា ណខ័ន្ធសព បានទៅចាប់បដិសន្ធិក្នុងទីឋានដ៏ខ្ពង់ខ្ពស់កុំបីឃ្លាងឃ្លាតឡើយ”។