ពុទ្ធោ!!! ត្រឹមតែមួយប៉ព្រិចភ្នែកសោះ ធ្វើឲ្យអ្នកម្តាយមានវិប្បដិសារីអស់មួយជីវិត…( មានវិដេអូ )

7

ភ្នំពេញ ៖​ កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេ​សា ​ឆ្នាំ២០១៨ ក្មេង​ស្រី​ម្នាក់​ត្រូវ​រថយន្ត​កាម​រី​ឆ្លាម​កិន​ក្បាល​ស្លាប់​ភ្លាម​ៗ​​ ខណៈ​នាង​បាន​រត់​ចេញ​ក្រៅ​ផ្ទះទៅ​​តាម​បងប្រុស​ពីក្រោយ ស្រប​ពេល​នោះរថយន្ត​បាន​បើក​រ៉ឺ​យែ​ថយ​ក្រោយ​កិន​តែ​ម្តង ​ហេតុការណ៍​ដ៏​រន្ធត់​មួយនេះបានកើតឡើង​ ស្ថិត​ត្រង់​ចំណុច​ផ្លូវលំ​មួយ​​ក្បែរ​អាង​ទឹក​ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ ដោយ​អ្នកបើកបរ​បង្កត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ ។

មុនពេល​ហេតុ​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​​ឱ្យ​ដឹង​ថា៖ គាត់​បាន​ប្រើ​ឱ្យ​កូនប្រុស​ច្បង​ម្នាក់ចេញ​ទៅ​ទិញ​ម្រេចនិង​ដូរ​ហ្គេ​ស ដើម្បី​​ធ្វើ​ម្ហូប ពេល​នោះ កូនស្រី​តូច​នេះ (​ក្មេង​ស្រី​រង​គ្រោះ​) បាន​រត់​ចេញ​ទៅ​តាម​បងប្រុសនាង​ ភ្លាម​ៗ​នោះ រថយន្ត​ខាងលើ​​ក៏​​កំពុង​​បើក​រ៉ឺ​យែ​ថយក្រោយដែរ​ ព្រោះ​តែ​​មាន​រោង​ការ​គេ​នៅ​ខាង​មុខ​ទៅ​អត់​រួច តែ​មិនដឹង​អ្នកបើកបរ​ មើល​មិនឃើញ​កូន​ស្រី​តូចគាត់​យ៉ាង​ណា​ទេ បែរមក​​កិន​កូន​​​ស្លាប់​នៅ​លើ​ផ្លូវ​តែ​​ម្តង ។

ក្មេង​ស្រី​ដែល​ស្លាប់នោះមាន ​ឈ្មោះ​អ៊ុត ល​ក្ខិ​ណា អាយុ​ជាង​១​ឆ្នាំ មាន​ម្តាយ​ឈ្មោះ ​គង់ ស៊ី​ចាន់ អាយុ​២៦​ឆ្នាំ និង​ឪពុក​ឈ្មោះ​ប៊ុត ប៊ុ​ន​ថន អាយុ​២៨​ឆ្នាំជា​អ្នកបើកបរ​រថយន្ត​ដឹក​ដី មាន​ទីលំនៅក្នុង​កន្លែង​​កើតហេតុ​ ។

ចំណែងឯអ្នកបើកបរ​បង្ក​ឈ្មោះ​សាន់​នី អាយុ​២៣​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​-​អ៊ិ​ស្លា​ម មាន​ទីលំនៅ​កន្លែង​កើតហេតុ​ដែរ មានស្រុក​កំណើត​នៅ​ខេត្តកំពត បើក​រថយន្ត​មានពាក់ស្លាកលេខភ្នំពេញ 2Q-4513  ។

មានវិដេអូ

ប្រភព៖ FB