ចុមលេងមែនទែន ! តុលាការក្រុង Fuzhou នៅប្រទេសចិន សម្រេចឲ្យឈប់លក់ និងនាំចូល iPhone ដោយារតែ…….

25

(ចិន) តុលាការ​ក្រុង​ Fuzhou នៅ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ បាន​សម្រេច​ឲ្យ​បញ្ឈប់​ការ​លក់ និងការ​នាំចូល iPhone ចាប់ពី​ស៊េរី X ចុះក្រោម បន្ទាប់​ពី​ក្រុមហ៊ុន​ផលិត​ឈិប​ទូរសព្ទ Qualcomm បាន​ដាក់​ពាក្យ​បណ្ដឹង​ជុំវិញ​ការ​លួច​ចម្លង​ប៉ាតង់​ចំនួន​ពីរ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​វេបសាយ The Wall Street Journal ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨​។

យ៉ាងណា​ក៏ដោយ ការ​សម្រេច​នេះ មិន​ប៉ះពាល់​ដល់ iPhone ដែល​ចេញ​ក្នុង​ឆ្នាំ​២០១៨​នេះ​ឡើយ​។តុលាការ​ចិន បាន​សម្រេច​ឲ្យ​បញ្ឈប់​ការ​នាំចូល ឬ​លក់ iPhone របស់​ក្រុមហ៊ុន Apple សេរ៊ី ចាប់ពី៖ X, 8, 8 Plus, 7, 7 Plus និង 6s, 6s Plus។ ប៉ុន្តែ មិន​ប៉ះពាល់​ស៊េរី XS, XS Max និង XR ឡើយ ដោយសារ​ស៊េរី​ទាំងនេះ មិន​ទាន់​ចេញ​លក់​លើ​ទីផ្សារ​ចិន ពេល​ Qualcomm ដាក់​ពាក្យ​បណ្ដឹង។

យោង​តាម​វេបសាយ Independent ប៉ាតង់​ដែល​ Qualcomm ប្ដឹង Apple ទាក់ទង​នឹង​ការ​លួច​ចម្លង​របៀប​កែ​រូបថត។ ប្រភព​បន្ត​ថា Apple មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ខ្លួន ជុំវិញ​បញ្ហា​នេះ​ទេ។

គិត​ត្រឹម​ថ្ងៃ​ទី១០ ធ្នូ វេបសាយ Apple នៅតែ​ត្រូវ​បាន​ឃើញ​លក់ iPhone 7 និង iPhone 8 ព្រមទាំង​ស៊េរី​ថ្មី​ៗ​ចុង​ក្រោយ​ផងដែរ​៕ប្រភពklay klay