គីម ជុងអ៊ុន អះអាងជាថ្មីថា នឹងបិទទីតាំងសាកល្បងនុយក្លេអ៊ែរនៅខែក្រោយ

7

មេដឹកនាំកូរ៉េខាងជើង លោក Kim Jung Un បានប្រាប់មេដឹកនាំកូរ៉េខាងត្បូងលោក Moon Jae In ថា៖ លោកនឹងបិទទីតាំងតំណើរការផលិតនុយក្លែអ៊ែរដ៏សំខាន់របស់ខ្លួននាខែឧសភាខាងមុខ នេះបើយោងតាមការបញ្ជាក់របស់លោក យ៉ុន យ៉ុងយុាំង ប្រធានមន្ត្រីរបស់លោក ម៉ូន ជេអ៊ីន កាលពីថ្ងៃទី ២៩ មេសា ម្សិលមិញនេះ។

លោក គីម បានអោយដឹងថា ៖ ការបិទទីតាំងនុយក្លែអ៊ែរនេះនិងធ្វើឡើងដោយសារធារណះដោយលោកគីម ជុងអ៊ុន បានអញ្ជើញអ្នកជំនាញសន្តិសុខ និង អ្នកសារពត៍មានទៅពិនិត្យមើលទៀតផង។ លោក គីម បានបន្តអះអាងទៀតថា ការបិទទីតាំងនុយក្លែអ៊ែរនេះ មិនមែនដោយសារតែទីតាំងនោះប្រើលែងកើតដូចការលើកឡើងរបស់មនុស្សមួយចំនួននោះទេ ពោលគឺវានៅមានស្ថានភាពល្អនៅឡើយ។

សូមបញ្ជាក់ថា លោកគីម ជុងអ៊ុន បានជួបប្រជុំជាមួយលោកម៉ូន ជេអ៊ីន ជាប្រវត្តិសាស្រ្តកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៨ នៅតំបន់ព្រំដែនដែលគ្មានកងទ័ព ហើយមេដឹកនាំទាំងពីរឈានដល់ការប្រកាសលទ្ធផលរួមគ្នា ជាពិសេសឈានដល់ការយល់ស្របគ្នាទៅលើការបញ្ឍប់ការផលិតនុយក្លែអ៊ែរនៅឧបទ្វីបកូរ៉េ៕