រុក្ខជាតិម្រះព្រៅអាចបង់ក្នុងសម្លរ ឬម្ហូបអ្វីផ្សេងឲ្យមានរស់ជាតិឈ្ងុយ ហើយថែមទាំងអាចព្យាបាលជម្ងឺបានច្រើនមុខទៀតផង

115

រុក្ខជាតិម្រះព្រៅ អាចបង់ក្នុងសម្លរ ឬម្ហូបអ្វីផ្សេងឲ្យមានរស់ជាតិឈ្ងុយ ហើយថែមទាំងអាចព្យាបាលជម្ងឺបានច្រើនមុខទៀតផងមិនត្រឹមតែប៉ុណ្ណោះវាជាថ្នាំដ៏មានប្រសិទ្ធភាពថែមទៀតផងបើចង់ដឹងកាន់តែច្បាស់សូមអានអត្ថបទខាងក្រោមនេះ៖

ជីម្រះព្រៅ អាចព្យាបាលជម្ងឺបានជាច្រើនមុខ ព្យាបាលឈឺចុកចាប់ជង្គង់

សត្វល្អិតទិច ឬខាំ

ក្អក និងឈឺបំពងក

គ្រួសក្នុងតម្រងនោម បញ្ចុះជាតិស្ករក្នុងឈាម លើសឈាម

សូមជួយចែករំលែកបន្តជាចំណេះដឹងផង!

+ជួយព្យាបាលគ្រួសក្នុងតម្រងនោម៖ កិនស្លឹកម្រះព្រៅមួយក្ដាប់ លាយជាមួយទឹកឃ្មុំមួយពែង ហើយទទួលទានជារៀងរាល់ថ្ងៃ ទទួលទានអោយបានទៀងទាត់រយៈពេល ៦ខែនឹងជួយរំលាយដុំក្រួសក្នុងតំរងនោម។

+ក្អកនិងឈឺបំពងក៖ទទួលទានទឹកម្រះព្រៅ(យកស្លឹកម្រះប្រៅក្នុងបរិមាណសមគួរ រួចបុករួចហើយត្រងយកទឹកវាមកផឹក)

+យកជីម្រះព្រៅ ទាំងដើម ទាំងឫសបុកលាយជាមួយស្រាសបិទលើក្បាលជង្គង់អាចព្យាបាលអាការៈឈឺចុកចាប់បានយ៉ាងងាយ។
+សត្វល្អិតទិច ឬខាំ៖ បុកពូតយកទឹកពីស្លឹកម្រះព្រៅ១ស្លាព្រាកាហ្វេ ហូបជាមួយទឹកកន្លះកែវ ហូបបន្តបន្ទាប់រាល់២-៣ម៉ោងម្តង និងបុកស្លឹកស្រស់បិទកន្លែងទិច ឬខាំ។ គេឈ្លីស្លឹកស្រស់លើស្បែក ដើម្បីការពារមិនឱ្យសត្វល្អិតទិច ឬខាំ។

+ការព្យាបាល៖ គ្រាប់ម្រះព្រៅ ប្រើជាថ្នាំធ្វើអោយសំរាលកូនស្រួល។ ស្លឹកនៅបាននាំយកប្រើសំរាប់ធ្វើអោយឈាមរត់ស្រួល ព្យាបាលរោគសើស្បែក ក្អករ៉ាំរៃ ជំងឺថ្លើម ហើយវាមានលក្ខណៈប្រឆាំងមេរោគ បញ្ចុះជាតិស្ករក្នុងឈាម បន្ថយសំពាធឈាម។ ក្រៅពីនេះនៅបាននាំយកមកព្យាបាលអាហារមិនរលាយ មិនឆ្ងាញ់អាហារ។ ដោយញ៉ាំវាជាជីផ្សំជាមួយមុខម្ហូប៕
++សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។