រៀនមើលពីរបៀបធ្វើញាំស្តៅសាច់ជ្រូកបីជាន់ ដែលមានរស់ជាតិឆ្ងាញ់គ្មានពីរ

163

ញាំស្តៅត្រីឆ្អើរនិងសាច់ជ្រូកបីជាន់

#គ្រឿងផ្សំ
– សាច់ជ្រូកបីជាន់
-​ ត្រីឆ្អើរ
– កំពិស បង្គាគ្រៀម
– សណ្តែកដី បុកអោយល្អឹត
– អំពិលទុំ ឬ ទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ
– ទឹកត្រី ២ស្លាបព្រាបាយ ឬ ទឹកប្រហុក
– ស្ករ ២ស្លាបព្រាកាហ្វេ
– ស្ពៃក្តោប
– ស្តៅ
– ត្រសក់
– ប៉េងប៉ោះ
– ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ ខ្ទឹមក្រហម
– ម្ទេស
– ជីសម្រាប់ញាំ(ជីរថ្ពាល់ត្រី ជីរសាំងគ្រហំ ជីរអង្កាម ….. )

#វិធីធ្វើ

– ស្តៅស្រុះឱ្យឆ្អិនបេះតូចៗ
– សាច់ជ្រូកបីជាន់ស្ងោរ ហាន់ជាចំនិតតូចៗរួចទុកមួយឡែក
– កំពិសស្ងោរហើយស្រង់ទុកមួយឡែក
– បង្គាគ្រៀមលាងទឹកអោយស្អាត
– ស្ពៃក្តោប ប៉េងប៉ោះ ត្រសក់ ហាន់ជាសសៃស្តើងតូចៗ
– លាយខ្ទឹមសចិញ្ច្រាំ ខ្ទឹមក្រហម និង ម្ទេសហាន់ល្អិតៗ ស្ករ អំពិលទុំ ឬ ទឹកក្រូចឆ្មារ ទឹកត្រី ឬ ទឹកប្រហុក កូរអោយសព្វទុកចោល១៥នាទី។
– ដាក់សាច់ជ្រូក កំពិស បង្គាគ្រៀម កូរអោយសព្វ រួចដាក់ ស្តៅ និង បន្លែរ លាយអោយសព្វ ភ្លក់ថែមថយ រសជាតិទៅតាមចំណូលចិត្ត ទើបដាក់ជីរ និងសណ្តែកដី ជាការស្រេច៕