មិននឹកស្មានផ្លែផាសិនមានប្រយោជន៍អស្ចារ្យចឹងសោះ

111

ការពារពីជំងឺមហារីក ការពារឆ្អឹងពុក បញ្ចុះខ្លាញ់ ជាតិពុលក្នុងឈាម បំប៉នភ្នែកឲ្យភ្លឺច្បាស់ ជួយបំប៉នថ្លើម និងក្រលៀន

ជួយចែកគ្នាដឹងផង!

 

* វិធីធ្វើ៖

– ផ្លែផាសិន ៦ផ្លែ

– ទឹកស្ករខាប់ ឬ ទឹកឃ្មុំ ១ ពែង

-ទឹកសុទ្ធ ៣ ពែង

– អំបិល ១ស្លាបព្រា កាហ្វេ

លាងវាឲ្យស្អាត រួចពុះជា២ ឆ្កៀលយកសាច់ដាក់ឆ្នាំងចាក់ទឹកចូលដាំឲ្យពុះ បើមិនចូលចិត្តទុកទាំងគ្រាប់ ស្រង់យកចេញដាក់ទឹកស្ករ ឬទឹកឃ្មុំចូល។ កូរឲ្យសព្វទុកឲ្យត្រជាក់ទុកក្នុងទូរទឹកកក ទុកញ៉ាំបានច្រើនថ្ងៃ ឬចាក់ចូលកែវ ដាក់ទឹកកកជាការស្រេច។

 

ផ្លែផាសិន បរិបូណ៌ទៅដោយ Carbohydrate , Fiber កាកសរសៃ , Protein , Vit A Betacarotine , Vit B2 B3 B6 B9 , Choline , VitC , Vit K , Calcium , Phosphorus Potassium , Sodium , ដែក សង្កសី …។ល។

#សារៈប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាព និង រក្សាជំងឺ ជាច្រើនមុខ ដូចជា:

– ការពារជំងឺមហារីក

– ប្រឆាំងរ៉ាឌីកាល់សេរី

– បំប៉នស្បែកឲ្យស្រស់ថ្លា ក្មេងជាងវ័យជួយពន្យឺតភាព ចាស់

– ពង្រឹងប្រពន្ធ័ការពារខ្លួន

– បំប៉នក្រសែភ្នែក ឲ្យភ្លឺច្បាស់

– ជួយដល់អ្នកមានសម្ពាធឈាមខ្ពស់

– ទម្លាក់ខ្លាញ់ក្នុងឈាម

– ជួយមិនឲ្យជាតិស្ករក្នុងឈាមខ្ពស់

– បំប៉នកម្លាំង , ជួយឲ្យអារម្មណ៍ ស្រស់ថ្លា និងគេងលក់ស្រួល , បំប៉នសរសៃសក់ និងក្រចក

– ការពារឆ្អឹងពុក

– កែអាការៈវិលមុខ ក្អួតចង្អោរ

– រលាកផ្លោកនោម

– ជួយបំប៉នថ្លើមនិង ក្រលៀន , កំចាត់ពិសពុល ក្នុងឈាម , – – បំប៉នសួត ទម្លាក់ស្លេស្ម បំបាត់ក្អក..។ល។

 

១. ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ផ្លែផាស៊ិន បើទោះបីជាវាមានជាតិផ្អែម តែវាផ្ទុកនូវស្ករធម្មជាតិក្នុងបរិមាណមួយតិចតួចមិនប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម និងជាពិសេសវាសំបូរទៅដោយសារធាតុសរសៃ។

កត្តាទាំងពីរនេះធ្វើឲ្យវាជាផ្លែឈើល្អសម្រាប់អ្នកផ្ទុកជំងឺទឹកនោមផ្អែម និងចង់បង្ការកុំឱ្យកើតមានជំងឺនេះឡើង ពីព្រោះសារធាតុសរសៃនៃផ្លែឈើនេះ អាចធ្វើឲ្យចំណង់អាហារយើងធ្លាក់ចុះ ហើយមានអារម្មណ៍ថាឆ្អែត ដូច្នេះវាជួយកាត់បន្ថយកម្រិតកាឡូរី និងបរិមាណជាតិស្ករទទួលបានពីចំណីអាហារ ដែលកត្តានេះហើយល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ចាំចាច់ត្រូវរក្សាកម្រិតជាតិស្ករឲ្យក្នុងកម្រិតមួយធម្មតា។

២. ល្អសម្រាប់សុខភាពស្បែក

ផ្លែផាស៊ិនសំបូរទៅដោយសារធាតុប្រឆាំងនឹងជាតិពុលជាច្រើន ដូចជា Vitamin C Vitamin A និងសារធាតុពិសេសៗមួយចំនួនទៀត។ សារធាតុទាំងនេះជួយកំចាត់ចោលនូវពពួកម៉ូលេគុលសេរីផលិតដោយកោសិកាយើងផ្ទាល់ ដែលម៉ូលេគុលនេះអាចទៅបំផ្លិចបំផ្លាញទ្រង់ទ្រាយ និងដំណើរការនៃកោសិកាស្បែកយើងបាន។

ជាពិសេសសារធាតុប្រឆាំងជាតិពុលនេះ ថែមទាំងជួយបង្កើនភាពរលោងនៃផ្ទៃស្បែកទៀតផង។

៣. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ដូចបានរៀបរាប់ខាងលើ សារធាតុប្រឆាំងជាតិពុលនេះមិនត្រឹមតែជួយបង្កើតភាពម៉ត់រលោងនៃស្បែកទេ វាថែមទាំងជួយពង្រឹងប្រព័ន្ធការពាររាងកាយយើងទៀតផង។

សារធាតុប្រឆាំងជាតិពុលទទួលបានពីផ្លែផាស៊ិន ជួយកំចាត់ចោលនូវសារធាតុពុល ប្រឆាំងនឹងមេរោគមួយចំនួន និងជួយផ្តល់សារធាតុចិញ្ចឹម និងការពារកោសិកាទាំងឡាយនៃរាងកាយយើងទៀតផង។

កត្តាទាំងនេះចូលរួមចំណែកក្នុងកិច្ចការនៃប្រព័ន្ធភាពស៊ាំរាងកាយ។

៤. បង្ការជំងឺពុកឆ្អឹង

សារធាតុរ៉ែទទួលបានពីផ្លែផាស៊ិនទាំងឡាយ ដូចជា ម៉ាញេស្យូម កាល់ស្យូម ជាតិដែក ប៉ូតាស្យូម និងសូដ្យូម មិនត្រឹមតែល្អសម្រាប់សុខភាពបេះដូង រក្សាលំនឹងឈាមនិងជាតិទឹកក្នុងខ្លួននោះទេ វាថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាដង់ស៊ីតេរបស់ឆ្អឹង ធ្វើឲ្យឆ្អឹងមានភាពរឹងមាំ ហើយសារធាតុនេះចាំបាច់មិនអាចខ្វះបានសម្រាប់វ័យចំណាស់ និងស្រ្តីអស់រដូវ ជាពិសេសដែលត្រូវការសារធាតុកាល់ស្យូមសម្រាប់បង្ការបញ្ហាពុកឆ្អឹង។

៥. របៀបក្នុងការធ្វើទឹកផាស៊ិន

របៀបដ៏ងាយស្រួល លឿន និងមានរសជាតិឆ្ងាញ់ គឺការធ្វើផាស៊ិនសូដាទឹកដោះគោ។

ផាស៊ិនពីរទៅបីផ្លែ គ្រប់គ្រាន់សម្រាប់ភេសជ្ជៈផាស៊ិនមួយកែវហើយ។ ដំបូងកាត់ផ្លែជាពីរកំណាត់ ហើយត្រងយកតែទឹកវាសុទ្ធ ឬ ក៏អាចលាយជាមួយគ្រាប់វាក៏បានដែរ ព្រោះគ្រាប់វាអាចហូបបាន។ រួចលាយទឹកផាស៊ិនសុទ្ធទើបត្រង់រួចនោះ ជាមួយនឹងទឹកដោះគោខាប់ ហើយកូរឲ្យសព្វល្អ ទើបដាក់ជាមួយសូដាក្នុងបរិមាណមួយល្មម មិនច្រើនពេក ព្រោះអាចបាត់បង់រសជាតិផាស៊ិន។ ចុងបញ្ចប់ អ្នកអាចលាយជាមួយទឹកកក ឬ ផឹកសុទ្ធតែម្តង៕