Rooney រងការបាក់ច្រមុះចុងម៉ោ ប៉ុន្តែបានយកឈ្នះ ២-១ មិនឲ្យអ្នកគាំទ្រខកបំណងឡើយ (មានវីដេអូ)

12

Wayne Rooney ពិតជាមិនធ្វើឲ្យអ្នកគាំទ្រក្រុម DC United ខកបំណងឡើយ ដោយរូបគេចាប់ផ្តើមរកគ្រាប់បាល់ដំបូងបានហើយ ក្នុងជំនួបយកឈ្នះក្រុម Colorado Rapids ដោយលទ្ធផល ២-១ ។ ថ្វីបើអាចរកគ្រាប់បាល់ បានមែន តែអ្វីដែលជារឿងគួរឲ្យចាប់អារម្មណ៍នោះ Rooney បានរងរបួសនៅចុងម៉ោង ដែលជិតនឹងបញ្ចប់ការប្រកួតទៅហើយនោះ ពោលកីឡាកររូបនេះ បានរងការបាក់​ច្រមុះ ដោយការលោតតែតប៉ះទង្គិចគ្នា។ យ៉ាងណាក៍ដោយ វាហាក់មិនមានការធ្ងន់​ធ្ងរប៉ុន្មានឡើយ គ្រាន់តែ ព្យាបាលបន្តិចបន្តួច នោះ Wayne Rooney អាចចូលលេងវិញបានដូចធម្មតាវិញ។

 

ក្រោយពីផ្លាស់ជាផ្លូវការណ៍ទៅកាន់ក្រុម DC United មួយរយ:កន្លងមកនេះ ខ្សែប្រយុទ្ធល្បីល្បាញ Wayne Rooney អាចរកគ្រាប់បាល់ដំបូងឲ្យក្លិបថ្មីរបស់​កីឡាករអង់គ្លេសរូបនេះហើយ។

ដូច្នេះហើយ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Wayne Rooney អាចរកគ្រាប់បាល់​ដំបូងឲ្យក្រុម DC United ហើយ តែកីឡាកររូបនេះ ក៍រងរបួសបាក់ខ្ទង់ច្រមុះនៅ​ចុងម៉ោងវិញផងដែរ៕ ប្រភពប្រជាប្រិយ

សូមទស្សនាវីដេអូខាងក្រោម ៖