Zlatan ជឿ​ជាក់​លើ​ស៊ុយអែត​ថា​អាច​ទម្លាក់​ក្រុម​តោ​កំណាច​អង់គ្លេស​ និង​លើក​ពាន​ World Cup

12

ខ្សែ​ប្រយុទ្ធមហា​​ឌឺ​ Zlatan Ibrahimovic ជឿ​ជាក់​លើ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ថា​អាច​ផ្ដួល​ក្រុម​​តោ​កំណាច​អង់គ្លេស​បាន​ និង​​ជឿ​ទៀត​ថា​ជម្រើស​ជាតិ​របស់​ខ្លួន​អាច​ត្រួស​ត្រាយ​ផ្លូវ​​ដើម្បី​ឈាន​ទៅ​កាន់​ការ​​លើក​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​។ ស៊ុតអែត​ត្រៀម​ជា​ស្រេច​​​សម្រាប់​ការ​​ប្រកួត​​​របស់​ពួក​គេ​ជាមួយ​ជម្រើស​ជាតិ​អង់គ្លេស​ដែល​​ជា​ជំនួប​នៃ​ពាន​ World Cup វគ្គ​ ៨ ក្រុម​​នា​​ថ្ងៃ​សៅរ៍​នេះ​​។

ទន្ទឹម​​គ្នា​នេះ​ Ibrahimovic ដែល​ជា​​កីឡាករ​រក​គ្រាប់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​បំផុត​​របស់​ស៊ុយអែត​​ ដោយ​​​​រក​បាន​ ៦២ គ្រាប់​ពី​ការ​បង្ហាញ​ខ្លួន​ ១១៦ ប្រកួត​រូប​នេះ​​មាន​ទំនុក​ចិត្ត​លើ​​​ក្រុម​កីឡាករ​ស៊ុយអែត​ថា​អាច​ទម្លាក់​អង់គ្លេស​ចេញ​ពី​ World Cup បាន​។ “ខ្ញុំ​គិត​ថា​ស៊ុយអែត​អាច​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​ World Cup ដូច​ដែល​ខ្ញុំ​បាន​និយាយ​តាំង​ពី​​មុន​ពេល​ការ​ប្រកួត​ចាប់​ផ្ដើម​។” អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម​ Manchester United រូប​នេះ​បាន​និយាយ​។ “ពួក​គេ​បាន​ផ្ដួល​ម៉ិកស៊ិក​ដែល​ជា​ក្រុម​ខ្លាំង​មួយ​ បន្ទាប់​មក​ពួក​គេ​បន្ត​ទៅ​លត់​ស្វីស​​ថែម​ទៀត​។ ដូច្នេះ​​ពួក​គេ​បាន​ទទួល​​នូវ​ភាព​ជោគជ័យ​ដែល​គ្មាន​​នរណា​បាន​នឹក​ស្មាន​ដល់​។”

ប្រែ​សម្រួល​ ៖ ភក្ដី