ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ថ្ងៃច័ន្ទ៖ ស៊ុយអែត ឈ្នះកូរ៉េខាងត្បូង, ប៊ែលហ្ស៊ិក បំបាក់ ប៉ាណាម៉ា, ខណៈ អង់គ្លេស ស៊ុតបំប៉ោងសំណាញ់ ទុយនេស៊ី

24

(ម៉ូស្គូ) ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ មាន៣គូ ក្នុងនោះមាន៖ ស៊ុយអែត​ ឈ្នះកូរ៉េខាងត្បូង​, ប៊ែលហ្ស៊ិក​ បំបាក់ ប៉ាណាម៉ា និងក្រុមអង់គ្លេស ស៊ុតបំប៉ោងសំណាញ់ ទុយនេស៊ី។

ទី១៖ ក្រុមបាល់ទាត់ជម្រើសជាតិ ស៊ុយអែត​ រកបាន៣ដំបូង​ ដើម្បីឡើងទៅឈរលេខ២​ នៃពូល ​F បណ្តោះអាសន្ន ក្រោយយកឈ្នះកូរ៉េខាងត្បូង​ ១-០ ដោយបាល់ប៉េណាល់ទី១១ម៉ែត្រ (Penalty) បន្ទាប់ពីខ្សែការពារកូរ៉េទាក់ជើងក្នុងតំបន់គ្រោះថ្នាក់។

ទី២៖ ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក​ បានលត់ក្រុមមកពីអាមេរិកខាងជើង​ ប៉ាណាម៉ា​ ៣-០​ ដើម្បីឡើងទៅឈរនៅកំពូលតារាងពូល​ G បណ្តោះអាសន្ន។ ប៊ែលហ្ស៊ិក បានបើកការនាំមុខ​គ្រាប់ទី១​ នៅនាទីទី៤៧​ ពោលគឺទើបចាប់ផ្តើមលេងវគ្គទី២​ បាន២នាទីប៉ុណ្តោះ ហើយបានបន្ថែម២គ្រាប់ទៀតនៅនាទីទី៦៩​ និងនាទីទី៧៥​ ពីការធ្វើបានសម្រេចដោយកីឡាករ​ Romelu Lukaku មកពីក្លឹប​ Manchester United។

ទី៣៖​ អតីតម្ចាស់ជើងឯក​ World Cup 1966 អង់គ្លេស​ បានស៊ុតបំប៉ោងសំណាញ់ ទុយនេស៊ី​ នៅវគ្គសន្សំពិន្ទុនៃពូល​ G ក្នុង​ World Cup 2018 នៅរុស្ស៊ី ក្នុងលទ្ធផល ២-១។ ទាំងពីរគ្រាប់ ត្រូវបានធ្វើឡើងដោយកីឡាករខ្សែប្រយុទ្ធដ៏សំខាន់របស់អង់គ្លេស គឺកីឡាករ Harry KANE ពាក់លេខ៩ នៅនាទីទី១១ និងនៅនាទីទី៩១៕