ក្រូអាត​បាន​ដេញ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ទៅ​ផ្ទះ​វិញ​​ ក្រោម​ហេតុ​ផល​មួយ​នេះ​

19

កីឡាករ​ Nikola Kalinic ត្រូវ​បាន​​​បញ្ចូន​ឲ្យ​ទៅ​ផ្ទះ​វិញ​ ​និង​ដក​​​​​ឈ្មោះ​ចេញ​ពី​បញ្ជី​នៃ​ក្រុម​​កីឡាករ​​​ជម្រើស​ជាតិ​​ក្រូអាត​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​​ឆ្នាំ​ ២០១៨ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​វ័យ​ ៣០ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​រាយការណ៍​មក​​ថា​គាត់​បាន​បដិសេធ​មិន​ព្រម​មក​​អង្គុយ​នៅ​កន្លែង​កៅអី​​កីឡាករ​បម្រុង​ អំឡុង​ពេល​ក្រូអាត​ប្រកួត​ឈ្នះ​នីហ្សេរីយ៉ា​ ២-០ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​​ដែល​ជា​ការ​ប្រកួត​នៃ​វគ្គ​ជម្រុះ​ក្នុង​ពូល D ។ ហើយ​ពេល​នេះ​វា​យឺត​ពេល​បាត់​​ទៅ​ហើយ​សម្រាប់​ក្រូអាត​ក្នុង​ការ​កោះហៅ​​កីឡាករ​​ឲ្យ​មក​ជំនួស​ Kalinic ដែល​ជា​​កីឡាករ​របស់​ក្រុម​ AC Milan ។ ពោល​គឺ​ពួក​គេ​នឹង​​នៅ​សល់​​កីឡាករ​តែ​ ២២​ រូប​ទេ​ដើម្បី​យក​មក​ប្រើ​សម្រាប់​ការ​ប្រកួត​​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស​សល់​​​នៅ​ World Cup ។ សម្រាប់​ ៤ ប្រកួត​ចុង​ក្រោយ​មក​នេះ​ Kalinic បាន​ត្រឹម​​មាន​ឈ្មោះ​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ​​ ខណៈ​ដែល​​គេ​ជឿ​ថា​គាត់​មាន​ការ​អាក់​អន់​ចិត្ត​ ​ទើប​មិន​ព្រម​មក​អង្គុយ​នៅ​កៅអី​បម្រុង​ អំឡុង​ការ​ប្រកួត​រវាង​ក្រូអាត​ និង​នីហ្សេរីយ៉ា។

 

ប្រែ​សម្រួល​ ៖ ភក្ដី