​អាហ្សង់ទីន​​បាន​ត្រឹម​ស្មើ​​អ៊ីស្លង់​​​ក្នុង​ប្រកួត​ដំបូង​នៃ​វគ្គ​ចែក​ពូល​នៅ​ World Cup

24

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​​បាន​ត្រឹម​ស្មើ​ជាមួយ​​​អ៊ីស្លង់​នៅ​​ក្នុង​ការ​ប្រកួត​​ដំបូង​នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​នា​វគ្គ​ជម្រុះ​ចែក​ពូល​ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Lionel Messi បាន​ខក​ខាន​ឱកាស​ក្នុង​​​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ពី​ការ​ស៊ុត​បាល់​ពិន័យ​ ១១ ម៉ែត្រ​ទៅ​លើ​​អ៊ីស្លង់​។ តែ​ទោះ​ជា​យ៉ាង​ណា​ ជាមួយ​នឹង​លទ្ធផល​​មួយ​ស្មើ​នេះ​​​​ប្រហែល​ជា​​មិន​មែន​ឧបសគ្គ​ធំ​សម្រាប់​អាហ្សង់ទីន​​ដែល​ខំ​ស្កាត់​​មក​តាំង​ពី​ទ្វីប​អាមេរិក​ខាង​​ត្បូង​មួយ​នេះ​ឡើយ​​ ដោយ​ពួក​គេ​នៅ​សល់​​ ២ ប្រកួត​ទៀត​នៃ​ការ​ប្រកួត​​ក្នុង​ពូល​របស់​ពួក​គេ​ដើម្បី​បន្ត​ក្ដី​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ត​នៃ​ការ​ប្រកួត​ពាន​ World Cup ។ ប្រកួត​ក្រោយ​អាហ្សង់ទីន​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​​ក្រូអាត​ ខណៈការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២២ មិថុនា​នេះ​។


ប្រែ​សម្រួល​ ៖ ភក្ដី