FIFA បាន​​រក​ឃើញ​ប្រទេស​ដែល​នឹង​ធ្វើ​ជា​​​ម្ចាស់​ផ្ទះ​សម្រាប់​​ការ​ប្រកួត​ពាន​ World Cup ឆ្នាំ​ ២០២៦ ហើយ

9

ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០២៦ ឬ​ “The 2026 World Cup” នឹង​ត្រូវ​បាន​​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ចំនួន​​ ៣ រួម​គ្នា​ ពោល​គឺ​ប្រទេស​ចំនួន​ ៣ ដែល​រួម​មាន​ ៖ ​​សហរដ្ឋ​អាមេរិក​, ម៉ិកស៊ិក និង​កាណាដានឹង​ធ្វើ​​ការ​សហការ​គ្នា​​ដើម្បី​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​សម្រាប់​​ការ​ប្រកួត​​ពាន​រង្វាន់​បាល់ទាត់​ដ៏​​ធំ​​បំផុត​មួយ​នេះ​ ក្រោយ​ពី​ពួក​គេ​​បាន​ឈ្នះ​​​​ប្រទេស​ម៉ារ៉ុក​ក្នុង​ការ​​​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​តាម​រយៈ​ការ​បោះ​ឆ្នោត​​ជ្រើសរើស​ដោយ​ប្រទេស​ជា​សមាជិក​របស់​ FIFA ជាមួយ​នឹង​ការ​បោះ​ឆ្នោត​គាំទ្រ​ ១៣៤ សម្លេង​ទល់​នឹង​ ៦៥ សម្លេង​។

World Cup ឆ្នាំ​ ២០២៦ នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​​នៅ​ក្នុង​​ប្រវត្តិសាស្ដ្រ​បាល់ទាត់​ពិភពលោក​ ខណៈ​ដែល​​ក្រុម​ជម្រើស​ជាតិ​ចំនួន​ ៤៨ ក្រុម​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​ដែល​ពី​មុន​មក​មាន​តែ​ ៣២ ក្រុម​ប៉ុណ្ណោះ​។ ហើយ​បើ​តាម​ការ​គណនា​របស់​ FIFA ការ​ប្រកួត​ពាន​ World Cup 2026 នឹង​ត្រូវ​ចំណាយ​ពេល​ ៣៤ ថ្ងៃ​ដែល​ស្មើ​នឹង​ ៣៤ ប្រកួត​។ “នៅ​ក្នុង​ការ​ប្រកួត​​បាល់ទាត់​ អ្នក​ឈ្នះ​គឺ​មិន​​អាច​មាន​ ២ នោះ​ឡើយ​។ ប៉ុន្តែ​​យើង​​​សហការ​ទាំង​អស់​គ្នា​នៅ​ក្នុង​បាល់ទាត់​។” លោក​ Carlos Cordeiro ប្រធាន​សហព័ន្ធ​បាល់ទាត់​សហរដ្ឋ​អាមេរិក​​បាន​មាន​ប្រសាសន៍​។

គួរ​រំលឹក​ផង​ដែរ​ថា​​ម៉ិកស៊ិក​ធ្លាប់​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​ពាន​ World Cup ចំនួន​ ២ ដង​រួច​មក​ហើយ​គឺ​​កាល​ពី​ឆ្នាំ​ ១៩៧០ និង​ ១៩៨៦ ខណៈ​ដែល​​សហរដ្ឋ​អាមេរិក​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​ម្ដង​ឲ្យ​គត់​នៅ​ក្នុង​ឆ្នាំ​ ១៩៩៤ ។ ដោយ​ឡែក​កាណាដា​ធ្លាប់​ធ្វើ​​ជា​ម្ចាស់​​​​ផ្ទះ​សម្រាប់​ការ​ប្រកួត​ពាន​ World Cup ផ្នែក​បាល់ទាត់​នារី​ឆ្នាំ​ ២០១៥ ​។

ប្រែ​សម្រួល​ ៖ ភក្ដី