តោះ​! មក​ស្គាល់​អត្តពលិក​ល្បីៗ​ទាំង​ ១០ រូប​មាន​ចំណូល​ច្រើន​បំផុត​​លើ​លោក​

6

ស្ដេច​ប្រដាល់​លំដាប់​ថ្នាក់​ពិភព​លោក​ Floyd Mayweather បាន​ត្រលប់​ទៅ​កាន់​តំណែង​កំពូល​​​តារាង​​អត្តពលិក​មាន​ចំណូល​ច្រើន​បំផុត​លើ​លោក​ជា​ថ្មី​ម្ដង​ទៀត​​​ជាមួយ​នឹង​ទឹក​ប្រាក់​ ២១២ លាន​ផោន(២៨៥ លាន​ដុល្លា) ដោយ​ចំនួន​នេះ​ធ្វើ​ឲ្យ​គាត់​ឈ្នះ​ដាច់​អត្តពលិក​ល្បីៗ​​ដទៃ​ទៀត​នៅ​ក្នុង​ពិភពលោក​​​។ កីឡាករ​សញ្ជាតិ​អាមេរិក​វ័យ​ ៤១ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​អោយ​ដឹង​ថា​ខ្លួន​ទទួល​បាន​ប្រាក់​ចំនួន​ ៧៥ លាន​ផោន​​ដែល​ស្មើ​នឹង​ ១០០ លាន​ដុល្លា​​នៅ​ពេល​ដែល​រូប​គេ​ត្រលប់​ចូល​សង្វៀន​ប្រដាល់​ជា​លើក​ចុង​ក្រោយ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​​ ដែល​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ Conor McGregor នៅ​​ឯ​​រដ្ឋ​ឡាសវេហ្គាស​។

ស្រប​ពេល​នេះ​ដែរ​កំពូល​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​បំផុត​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ទាំង​ពីរ​រូប​​គឺ​កីឡាករ​ Lionel Messi និង​ Cristiano Ronaldo គឺ​នៅ​ឈរ​លេខ​រៀង​បន្ទាប់​ ដោយ​តារា​បាល់​ទាត់​របស់​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona, Messi បាន​វ៉ា​ដាច់​គូ​ប្រកួត​របស់​ខ្លួន​ Ronaldo ដែល​ឈរ​នៅ​ចំណាត់​ថ្នក់​លេខ​ ៣ នូវ​ទឹក​ប្រាក់​ច្រើន​ជាង​ប្រមាណ​ ២.២៤ លាន​ផោន(៣ លានដុល្លា) ពោល​គឺ​​ Messi មាន​​ចំណូល​​សរុប​ទាំង​អស់​ ៨២.៨៤ លាន​ផោន(១១១ លាន​ដុល្លា​) ស្រប​ពេល​ដែល​​ Ronaldo ម្ចាស់ពាន Ballon d’Or ឆ្នាំនេះ​មានចំណូល​ ៨០.៦ លាន​ផោន(១០៨ លានដុល្លា)។

ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​អត្តពលិក​​ទាំង​ ១០ រូប​ដែល​មាន​ចំណូល​ច្រើន​បំផុត​លើ​ពិភពលោក​​នា​ពេល​បច្ចុប្បន្ន​ ៖

1. Floyd Mayweather រក​ចំណូល​បាន​ ២១២.៧ លាន​ផោន​ (កីឡាករ​ប្រដាល់​)


2. Lionel Messi – ៨២.៨៤ លាន​ផោន​ (កីឡាករបាល់ទាត់)


3. Cristiano Ronaldo​ – ៨០.៦ លាន​ផោន​ (កីឡាករបាល់ទាត់)


4. Conor McGregor – ៧៣.៨៨ លាន​ផោន​ (កីឡាករវាយក្នុងទ្រុង MMA)


5. Neymar – ៦៧.១៧ លាន​ផោន​ (កីឡាករបាល់ទាត់)


6. Lebron James – ៦៣.៨១ លាន​ផោន​ (កីឡាករបាល់បោះ)


7. Roger Federer – ​៥៧.៦១ លាន​ផោន​ (កីឡាករបាយតេនីស)


8. Stephen Curry – ​​៥៧.៣៩ លាន​ផោន​ (កីឡាករបាល់បោះ)


9. Matt Ryan – ​៥០.៦៧ លាន​ផោន​ (កីឡាករបាល់ទាត់អាមេរិច)


10. Matthew Stafford – ៤៤.៤ លាន​ផោន​ (កីឡាករបាល់ទាត់អាមេរិច)


ប្រែ​សម្រួល​ ៖ ភក្ដី