ខ្សែការពារស្តាំរបស់ប្រេស៊ីល Dani Alves នឹងខកខានការប្រកួត World Cup . . .

10

ខ្សែការពាររបស់ PSG  Dani Alves បានរងរបួសធ្ងន់អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្របារាំងនៅពាក់កណ្តាលសប្តាហ៍
សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថាចាប់តាំងពីការរងរបួសជង្គង់ស្តាំរបស់ Daniel Alves ដែលបានកើតឡើងក្នុងវគ្គ ផ្តាច់ព្រ័ត្រនៃពានរង្វាន់ Coupe de France នោះការធ្វើតេស្តដែលបានធ្វើតាំងពីពេលលោករងរបួសបានបង្ហាញពីការបែកខ្ញែកនៃខ្សែសរសៃ ។ វាត្រូវបានបញ្ជាក់ដោយ ក្លឹប PSG ថា “លក្ខខណ្ឌរបស់គាត់ត្រូវការការថែរក្សាយ៉ាងហោចណាស់បីសប្តាហ៍មុនពេលការវះកាត់ត្រូវបានវាយតម្លៃឡើងវិញ។

ខ្សែការពារស្តាំរបស់ប្រេស៊ីល Dani Alves នឹងខកខានការប្រកួត World Cup ដែលនឹងត្រូវចាប់ផ្ដើមនៅក្នុងពេលដ៏ខ្លីខាងមុខនេះ ។ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថារបួសជង្គង់របស់កីឡាករ Dani Alves គីមិនអាចធ្វើបានការប្រកួតបានោះទេ ៕ សម្រាប់រយៈពេលនៃការរៀបចំការប្រកួតមិត្តភាពនិងលទ្ធផលនៃការប្រកួត World Cup ។

កីឡាករវ័យ 35 ឆ្នាំរូបនេះបានរងរបួសកាលពីថ្ងៃអង្គារនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ French Cup ខណៈពេលលេងឱ្យក្លឹប Paris Saint-Germain ឈ្នោះការប្រកួត 2-0 ។

ហើយការប្រកួតលើកដំបូងរបស់ប្រេស៊ីលនៅក្នុងប្រទេសរុស្ស៊ីនឹងប្រព្រឹត្តទៅនៅថ្ងៃទី 17 ខែមិថុនា ឆ្នាំ2018 ខាងមុខនេះជាមួយនឹងប្រទេសស្វីស។ Dani Alves បានលេងនៅក្នុងការប្រកួត World Cup ពីរលើកមុននិងមានវត្តមាន 107 ប្រកួតសម្រាប់ក្រុមចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់គាត់នៅក្នុងឆ្នាំ 2006 ។