រឿងខ្លីៗដែលគួរពិចារណា សម្រាប់សង្គមសព្វថ្ងៃនេះ

25

-រឿងទី១

នាងលេខានិយាយទៅកាន់លោកនាយកថា៖

-បង! អូនមានផ្ទៃពោះហើយ

លោកនាយកនៅបន្តធ្វើការធម្មតា រួចញញឹមឆ្លើយតប៖

-បងបានគ្រាវយូរណាស់ហើយ

នាងលេខាភ្ញាក់ព្រើត រួចញញឹមនិយាបន្ត៖

-អូនគ្រាន់តែនិយាយលេងតើស៍

លោកនាយកលើកកែវទឹកផឹកហើយដាក់ចុះ គាត់ញញឹមនិងនិយាយបន្ថែម៖

-បងក៏និយាយលេងដែរ។

*រស់នៅក្នុងសង្គម បើជួបបញ្ហាយើងកុំស្លន់ស្លោរ ត្រូវរក្សាស្មារតីឲ្យបានហ្នឹងនរសិន ទើបអាចរកឃើញដំណោះស្រាយសមស្រប។

-រឿងទី២

បុរសបីនាក់ទៅដណ្តឹងប្រពន្ធក្នុងពេលតែមួយ មេបាខាងស្រីសុំឲ្យពួកគេណែនាំខ្លួន៖

-បុរសទីមួយ៖ ខ្ញុំមានមានប្រាក់ក្នុងគនណីជាង500លាន

-បុរសទីពីរ៖ ខ្ញុំមានអចលនៈទ្រព្យដែលមានតម្លៃ ជាង1000លាន

-បុរសទីបី៖ ខ្ញុំពុំមានអ្វី ក្រៅពីកូននៅក្នុងផ្ទៃរបស់កូនស្រីលោកអ៊ុំទេ

*ក្នុងការប្រកួតប្រជែងមិនប្រាកដថា​ មានលុយច្រើនគឺឈ្នះទេ តែត្រូវចេះប្រើគំនិតដើម្បីយកឈ្នះ។

-រឿងទី៣

នៅក្នុងព្រៃមួយមានសត្វតោពីរនាក់ម៉ែកូនកំពុងរស់នៅ តោកូនសួរទៅតោម៉ែថា៖

-តើសុភមង្គលនៅឯណាទៅម៉ែ?​

តោម៉ែស្តាប់ហើយតបវិញ៖

-សុភមង្គលគឺនៅលើកន្ទុយរបស់កូនហ្នឹង

កូនតោខំរត់តាមចាប់សុភមង្គលដែលនៅលើកន្ទុយរបស់វា តែចាប់មិនបានសោះ។ តោម៉ែសម្លឹងមើលកូនហើយនិយាយទាំងរីករាយថា៖

-កូនល្ងង់របស់ម៉ែ! កូនគ្រាន់តែងើបក្បាលឡើង ហើយដើរទៅមុខ នោះវានឹងទៅតាមកូនរហូតអស់មួយជីវិតហើយណា។

*ពេលខ្លះយើងខំប្រឹងធ្វើរឿងជាច្រើនដើម្បីស្វែងរកសេចក្តីសុខ សុភមង្គល ប៉ុន្តែតែយើងនៅតែមិនបានសុខ​​ ហើយបើយើងចេះរស់នៅជាមួយអ្វីដែលខ្លួនមាន មិនហួងហែង មិនលោភលន់នោះ នឹងអាចទទួលបានសេចក្តីសុខផងដែរ។

-រឿងទី៤

នារីម្នាក់ពីការភ្នែកទាំងគូ នាងគ្មានអ្វីក្រៅពីបុរសម្នាក់ដែលស្រលាញ់នាងនោះទេ។ ថ្ងៃមួយបុរសនោះសួរនាងថា៖ បើភ្នែកអូនអាចមើលឃើញវិញ តើអូននៅស្រលាញ់បងទេ? នារីពិការភ្នែកឆ្លើយតបទាំងមិនរេរា៖

-អូននៅតែស្រលាញ់បងរហូត មិនកែប្រែឡើយ

មួយរយៈក្រោយមកនាងទទួលបានការបរិច្ចាកកែវភ្នែកទាំងគូ ​ពេលនោះនាងទើបដឹងថា បុរសដែលស្រលាញ់នាងនោះគឺជាជនពិការភ្នែក ហើយនាងក៏បានបដិសេធពេលបុរសនោះចូលស្តីដណ្តឹង។

*ពេលខ្លះចំណុចខ្វះខាត អវិជ្ជមាន ទង្វើអាក្រករសប់មនុស្សនៅក្បែរយើង(ប្តីប្រពន្ធ ម៉ែពុក បងប្អូន កូន…) គឺជាការសម្ងំលះបង់របស់ពួកគេដើម្បីយើងដោយស្ងៀមស្ងាត់ ហេតុនោះសូមកុំក្បត់ពួកគាត់ទាំងមិនមានការពិចារណា។

-រឿងទី៥

កូនប្រុសស្តាប់តាមប្រពន្ធចង់យកម្តាយជរាទៅចោលក្នុងព្រៃ។ ថ្ងៃមួយគាត់ប្រាប់ម្តាយថា​៖

-ខ្ញុំចង់នាំម៉ែទៅលេងក្នុងព្រៃម្តង ឲ្យម៉ែបានសប្បាយចិត្ត។

ម្តាយរីករាយហើយក៏ឡើជិះករកូនចេញដំណើរទៅយ៉ាងឆ្ងាយ។ ស្រាប់តែកូនប្រុសឃើញម្តាយកំពុងរាយគ្រាប់សណ្តែកតាមផ្លូវ គាត់ក៏ខឹងហើយស្រែកខ្លាំងៗថា៖

-ម៉ែឯងរាយគ្រាប់សណ្តែកធ្វើអី?

ម្តាយក៏តបវិញទាំងរីករាយ

-កូនម៉ែ! ចូលព្រៃជ្រៅអញ្ចឹង ម៉ែក្លាចពេលកូនចេញទៅវិញម្នាក់ឯងរកផ្លូវវមិនឃើញ។

ពេលនោះកូនប្រុសគាត់ក៏បានត្រហូយំអោបម្តាយយ៉ាងឈឺចាប់។

*នៅក្នុងលោកនេះមានមនុស្សតែម្នាក់គត់ដែលស្រលាញ់យើងដោយគ្មានលក្ខខណ្ឌ ហេតុនោះសូមកុំភ្លេចមើលថែគាត់ កុំបោះបង់គាត់ពេលគាត់ចាស់ជរា ឈឺថ្កាត់៕

ដកស្រង់ កែសម្រួល TRSM