គូជីវិតខ្លះទាស់ទែងគ្នាហើយ បែរជាត្រូវរ៉ូវគ្នាវិញ ព្រោះតែវាមាន……..

17

ក្នុងជីវិតស្នេហា ចំណងដែលដាច់ អាចត្រូវបានចងឡើងវិញ ប្រសិនបើគូជីវិតបានគិតពិចារណានូវហេតុផលប្រកបដោយសុទិដ្ឋិនិយមនិងទទួលនូវការពិតដែលថា ការទះដៃតែម្ខាងប្រាកដជាមិនឮនោះទេ។

ពិតណាស់ វាមិនងាយស្រួលប៉ុន្មានទេ ក្នុងការចាប់ផ្ដើមសាជាថ្មី ប៉ុន្តែការឈឺចាប់នៃការបែកគ្នាមួយរយៈ បានប្រាប់យើងឲ្យយល់ថា យើងនៅតែគិតអំពីគ្នា.. យើងនៅតែត្រូវការគ្នា ។

វាក៏បង្ហាញថា យើងនៅតែរឹងមាំនិងមានឆន្ទៈដោះស្រាយនូវបញ្ហានេះ ព្រោះជីវិតអាពាហ៍ពិពាហ៍ដ៏ជោគជ័យ គឺផ្សំឡើងដោយបុរសនិងស្ត្រីប្រកបដោយកំហុសពីរនាក់ ដែលប្ដេជ្ញាចិត្តថា ពួកគេនឹងមិនបោះបង់គ្នាចោល ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ។

ពេលខ្លះ យើងសុខចិត្តចាញ់.. សុខចិត្តដើរចេញ.. សុខចិត្តបំភ្លេចចោល.. សុខចិត្តអធ្យាស្រ័យឲ្យគ្នា.. សុខចិត្តមិនបោះបង់គ្នា.. ព្រោះតែយើងយល់ដឹងនូវតម្លៃរបស់គូជីវិតរបស់យើង ។

ក្នុងជីវិតរបស់យើង វាគ្មានអ្វីដែលល្អឥតខ្ចោះឡើយ.. យើងខឹងគ្នា.. យើងស្អប់គ្នាទៅតាមចិត្តនឹកឃើញ… តែខួរក្បាលយើងបានប្រាប់យើងថា តើយើងស្អប់និងខឹងគ្នាដើម្បីអ្វី ព្រោះតែពេលវេលាចេះតែកន្លងទៅមុខ ហើយមិនរង់ចាំយើងឡើយ! តើយើងនៅសល់ពេលវេលាប៉ុន្មានទៀត ដើម្បីរស់ក្នុងសុភមង្គលដ៏ផ្អែមល្ហែមនោះ៕ដោយ តារារ៉ាយ ប្រភពFB