សុភាពបុរសដែលជោគជ័យរឿងស្នេហា មិនចោលទេ ៣ក្បាច់នេះ

32

ប្រសិនបើអ្នកមាននរណាម្នាក់ពិសេសនៅក្នុងជីវិតរបស់អ្នក ហើយអ្នកត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នកចំពោះនាងនោះ យើងសូមអបអរសាទរ ! ទាំងនេះ!
ប្រសិនបើអ្នកមាននរណាម្នាក់ពិសេសនៅក្នុងជីវិតរបស់អ្នក ហើយអ្នកត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នកចំពោះនាងនោះ យើងសូមផ្តល់កំលាំងចិត្តអោយអ្នកសារភាពចេញមកតែម្តង ទោះបីជាវាជាឃ្លាដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលនិយាយថាពាក្យបីម៉ាត់តូចៗក៏ដោយ វាជាមធ្យោបាយដ៏ល្អដើម្បីបង្ហាញពីអារម្មណ៍របស់អ្នកហើយបង្កើតទំនាក់ទំនងកាន់តែខ្លាំងថែមទៀត។
ខាងក្រោមនេះជាការរៀបចំខ្លួនសំរាប់ការសារភាពក្តីស្រលាញ់របស់អ្នក

១-ត្រៀមគ្រប់ពេលសំរាប់អនុវត្តន៍ពាក្យថាស្រលាញ់

ពាក្យថាស្រលាញ់បើអ្នកដើរចូលទៅនិយាយចំៗនោះវាហាក់គួរអោយខ្លាចណាស់ ហើយជាលទ្ធផលគឺបរាជ័យ១០០% ប៉ុន្តែអ្នកត្រូវត្រៀមគ្រប់ពេលសំរាប់ការស្រលាញ់ដោយកាយវិការ មើលថែ យកចិត្តទុកដាក់ ធ្វើខ្លួនអោយជាទីពឹងពាក់ និង ផ្តល់ភាពកក់ក្តៅដល់ដៃគូរគ្រប់ពេលដែលជាភាសាដ៏សាមញ្ញសំរាប់សារភាពក្តីស្រលាញ់ដល់ដៃគូរ។ គ្រប់ពេលដែលចង់បង្ហាញការស្រលាញ់តែមិននិយាយពាក្យថាស្រលាញ់ តែត្រូវនិយាយដោយភាសារអារម្មណ៍ជាអ្វីដែលមានភាពរ៉ូមែនទិច និង ស៊ីវីល័យយ៉ាងខ្លាំង ហើយចំណុចនេះទៀតសោតក្នុងរឿងភាគគេនិយមណាស់ ចំណុចល្អបំផុតនៃពាក្យនេះគឺអ្នកអាចទំលុះបេះដូងរបស់ដៃគូរអ្នកបាន ហើយជាជោគជ័យតំបូងក្នុងរឿងស្នេហារបស់អ្នកផងដែរ។

២-រកពេលវេលា និង ទីកន្លែងសមរម្យត្រឹមត្រូវ

ពិតណាស់បើចង់ប្រាប់នរណាម្នាក់ដែលអ្នកស្រឡាញ់គឺជាកិច្ចការពិសេសផ្ទាល់ខ្លួន គ្រប់គ្នាតែងតែអ្នកចង់ឱ្យពេលវេលាល្អឥតខ្ចោះ ហើយចង់អោយដៃគូរស្តាប់លឺគ្រប់សំដីដែលអ្នកវាចារចេញទៅ ដូចនេះបរិយាកាសពិតជាមានអត្ថន័យចំពោះទំនាក់ទំនងរបស់អ្នក ក្នុងចំណោមមិត្តៗ ឬ ទីកន្លែងដែលអ៊ូរអរ ភ្លេងកងរំពង ពិតជាមិនសាកសមសំរាប់ការសារភាពរបស់អ្នកនោះទេ វាអាចធ្វើអោយនាងអៀន ហើយរត់គេចពីអ្នកតែម្តង។

៣-កុំទាន់សប្បាយចិត្តឬ សន្មតថានាងស្រលាញ់អ្នកផងដែរ

 បើទោះជាអ្នកជាអ្នករៀបផែនការល្អឥតខ្ចោះ និង មានរូបរាងសង្ហាយ៉ាងណាក៏ដោយបរាជ័យអាចធ្លាក់មកដល់ភ្លាមៗបើសិនអ្នកមើលរំលងចំនុចនេះ ព្រោះការសារភាពរបស់អ្នកដែលទទួលបានការយល់ព្រមមិនមែនមានន័យថានាងឈប់ពិនិត្យមើលលក្ខណះសម្បតិ្តរបស់អ្នកនោះទេ ពោលគ្រប់ទង្វើរបស់អ្នកនៅតែជាផ្ទាំងស៊ីប នៅតែជាគោលដៅដដែល ព្រោះនាងពេញចិត្តនឹងទង្វើរបស់អ្នកនៅចំនុច (១) ហើយបើអ្នកទទួលបានភ្លើងខៀវហើយបោលមិនគិតនាងនោះ ពិតណាស់អ្នកប្រាកដជាទឹកភ្នែកមិនខាន៕